បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Riccardo Calafiori ប្រាប់អំពីមូលហេតុដែលគាត់ជ្រើសរើសការផ្ទេរមកកាន់ក្លឹប Arsenal ថា៖
“វាគ្រាន់តែជាគម្រោងដ៏ល្អបំផុតសម្រាប់ខ្លួនខ្ញុំសម្រាប់ឆ្នាំក្រោយ។ ខ្ញុំបាននិយាយច្រើនជាមួយគ្រូបង្វឹក ជាមួយ Edu… ពួកគេបានបញ្ចុះបញ្ចូលខ្ញុំ ប៉ុន្តែខ្ញុំបានជឿជាក់លើខ្លួនឯងរួចទៅហើយ! Premier League គឺជាក្តីសុបិនរបស់ខ្ញុំតាំងពីខ្ញុំអាយុ ១២ឆ្នាំ! ខ្ញុំមិនអាចរង់ចាំបានទេ”៕