បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Xavi Simons សម្រេចចិត្តបន្តស្នាក់នៅជាមួយនឹងក្លឹប RB Leipzig មួយរដូវកាលទៀត។
អ្នកចាត់ការ Marco Rose បានបញ្ជាក់ប្រាប់ Sky Sport DE ថា៖ “វាហាក់ដូចជា Xavi បានចំណាយពេលមួយឆ្នាំក្នុងការសម្រេចចិត្តនៅបន្តជាមួយក្លឹប Leipzig បាទ! គាត់នឹងក្លាយជាកីឡាករនាំមុខគេសម្រាប់ពួកយើង។ នៅតែមានការសន្ទនាមួយចំនួនកំពុងរង់ចាំ”។
ការខ្ចីជើងសម្រាប់កីឡាករ Xavi Simons មានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៥ ហើយគាត់នឹងអាចចាកចេញពីក្លឹប PSG ដោយអចិន្ត្រៃយ៍នៅឆ្នាំក្រោយ៕