បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ CaughtOffside បានអោយដឹងថាក្លឹប Manchester United រំពឹងទុកថានឹងលក់កីឡាករ Christian Eriksen នៅក្នុងរដូវក្តៅនេះ។
ក្លឹប Ajax និង Anderlecht គឺជាក្លឹបនាំមុខគេក្នុងការផ្ទេរយកកីឡាករសញ្ជាតិដាណឺម៉ាក ដែលរំពឹងទុកថាតម្លៃនៃការចរចាត្រឹមតែ ៤.២លានផោនប៉ុណ្ណោះ។ កីឡាករ Eriksen ជឿជាក់ថាកំពុងបើកចំហរនៅជម្រើស ហើយគាត់មិនទាន់ធ្វើការសម្រេចចិត្តអំពីអនាគតនៅ Old Trafford៕