បរទេស៖ បន្ទាប់ពីការចាកចេញរបស់គ្រូបង្វឹកហង្សក្រហម Liverpool លោក Jurgen Klopp ការរំពឹងទុកនៃការចាកចេញសម្រាប់កីឡាករ Alexander-Arnold ពីកីឡដ្ឋាន Anfield ក៏មានការកើនឡើងផងដែរ។ កីឡាករសញ្ជាតិអង់គ្លេសមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយ Real Madrid ប៉ុន្តែបន្ទាប់ពីការមកដល់របស់ Kylian Mbappe និង Endrick លោក Ancelotti និយាយថាក្រុមរបស់គាត់នឹងនៅដដែល។
គាត់បានប្រាប់អ្នកយកព័ត៌មានមុនការប្រកួត Pre-Season របស់ពួកគេនៅអាមេរិកថា៖ ” ក្រុមត្រូវបានបិទ។ កីឡាករ Vallejo ត្រលប់មកវិញ ហើយកីឡាករ Alaba កំពុងជាសះស្បើយ។ យើងមានយុវជន៖ Joan [Martinez], Jacobo [Ramon] និង Raul [Asencio] ។ គ្មានអ្នកណាចាកចេញទេ ព្រោះអ្នករាល់គ្នាចង់នៅ”។
កីឡាករ Alexander-Arnold ផុតកុងត្រាជាមួយ Liverpool នៅរដូវក្តៅឆ្នាំ២០២៥ ហើយមិនទាន់ចុះកុងត្រាថ្មីនៅ Anfield នៅឡើយទេ។ មិត្តរួមក្រុម Mohamed Salah និង Virgil van Dijk ស្ថិតក្នុងស្ថានភាពតែមួយ ដោយកីឡាករសំខាន់ទាំងបីរូបនេះនឹងក្លាយទៅជាកីឡាករដែលគ្មានតម្លៃខ្លួនក្នុងរយៈពេលមិនដល់មួយឆ្នាំទៀតនោះទេ លុះត្រាតែអ្នកចាត់ការថ្មី Arne Slot អាចល្បួងពួកគេឱ្យចុះកិច្ចសន្យាថ្មីបាន។
ក្រុម Madrid របស់លោក Ancelotti ត្រូវប្រកួតជាមួយ AC Milan នៅថ្ងៃពុធក្នុងការប្រកួតមិត្តភាពមុនរដូវកាលដំបូងរបស់ពួកគេសម្រាប់ Pre-Season នៅសហរដ្ឋអាមេរិក មុនពេលប៉ះជាមួយគូប្រជែង Barcelona នៅថ្ងៃទី៣ ខែសីហា និងបន្ទាប់មក Chelsea បីថ្ងៃក្រោយមក៕