កីឡាករ James Rodríguez ទំនង់ជាទៅចូលរួមជាមួយក្លឹបនៅ La Liga

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាក្លឹប Rayo Vallecano ចង់ចុះហត្ថលេខាលើកីឡាករ James Rodríguez ដោយគ្មានតម្លៃខ្លួន អំឡុងពេលទីផ្សារដោះដូរកីឡាករបច្ចុប្បន្ន។ ខ្សែបម្រើសញ្ជាតិកូឡុំប៊ីដែលបច្ចុប្បន្នមានវ័យ ៣៣ឆ្នាំ ទើបតែបញ្ចប់នៅកិច្ចសន្យារបស់ខ្លួនជាមួយនឹងក្លឹប Sao Paulo ហើយកំពុងថ្លឹងថ្លែងនៅការផ្តល់ជូន ដើម្បីត្រលប់ទៅលេងបាល់ទាត់នៅតំបន់អឺរ៉ុបវិញ។

ទម្រង់លេងដ៏ លេចធ្លោរបស់ Rodríguez ក្នុងការប្រកួត Copa América នាពេលថ្មីៗនេះ ជាកន្លែងដែលគាត់ត្រូវបានគេដាក់ឈ្មោះថាជាកីឡាករដ៏មានតម្លៃបំផុតក្នុងការប្រកួត ខណៈដែលកូឡុំប៊ីបានឈានដល់វគ្គផ្តាច់ព្រ័ត្រ។ អតីត​តារា​ឆ្នើម​របស់ Real Madrid កំពុង​ទាញ​យក​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប LaLiga ជា​ច្រើន​រួម​ទាំង Celta Vigo ផង​ដែរ៕

Previous articleBarca និង Dani Olmo បានឈានមួយជំហ៊ានទៀតហើយសម្រាប់ការផ្ទេរ
Next articleMan Utd បង្ហាញចំណាប់អារម្មណ៍ទៅលើខ្សែបម្រើរបស់ក្លឹប Burnley