Newcastle បើកការចរចាផ្ទេរយកខ្សែការពាររបស់ក្លឹប Crystal Palace

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាខ្សែការពារកណ្តាលវ័យ ២៤ឆ្នាំ ដែលបង្ហាញទម្រង់លេងយ៉ាងទាក់ទាញនៅក្នុងក្របខ័ណ្ឌ Premier League និងថ្មីៗនេះមានការចាប់អារម្មណ៍សម្រាប់ប្រទេសអង់គ្លេសនៅ Euro ២០២៤ បាននិងកំពុងពិចារណាអំពីអនាគតខ្លយននៅ Selhurst Park ។ ក្លឹបសារិកាព្រៃ បានធ្វើការបញ្ចុះបញ្ចូលក្លឹប Palace នៅក្នុងសប្តាហ៍នេះសម្រាប់ការផ្ទេរ ហើយកំពុងបង្កើនការខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីយកឈ្នះការប្រកួតពីក្លឹបផ្សេងទៀត ខណៈកីឡាកររូបនេះបានស្ថិតនៅក្នុងបញ្ជីកីឡាករដែលក្លឹបនៅអឺរ៉ុបមួយចំនួនចង់បាន។

Marc Guehi England 2024

កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករ Guehi ជាមួយក្លឹប Crystal Palace មានសុពលភាពដល់ឆ្នាំ២០២៦។ ទោះបីជាយ៉ាងណាក៏ដោយមិនទាន់មានការបង្ហាញណាមួយអំពីការបន្តកុងត្រាថ្មីនោះទេ ដែលបង្ហាញថាក្លឹប Crystal Palace អាចពិចារណាក្នុងការលក់គាត់នៅពេលនេះ។

ទម្រង់លេងរបស់កីឡាករ Guehi បានធ្វើអោយគាត់ក្លាយជាខ្សែការពារកំពូលម្នាក់។ កាលពីរដូវកាលមុន គាត់បានបង្ហាញខ្លយន ២៩ដងសម្រាប់ Palace ជាមួយនឹងសមត្ថភាពការពារ និងស្ថិរភាពរបស់គាត់។ ក្នុងអំឡុង Euro ២០២៤ គាត់បានបង្ហាញខ្លួនក្នុងជម្រើសដំបូងចំនួន ៦ដង ក្នុងចំណោមការប្រកួតចំនួន ៧ដង របស់ក្រុមជម្រើសអង់គ្លេស ដោយគ្រាន់តែខកខានការប្រកួតវគ្គ 1/4 ផ្តាច់ព្រ័ត្រជាមួយស្វីសដោយសារតែជាប់បម្រាម។

Eddie Howe Newcastle

ក្លឹប Crystal Palace បានចាត់វិធានការដើម្បីពង្រឹងនៅតំបន់ការពាររបស់ខ្លួនដោយបានចុះហត្ថលេខាយកកីឡាករ Chadi Riad ពីក្លឹប Real Betis ។ ការបន្ថែមនៅក្នុងតំបន់ការពារនេះ អាចធ្វើអោយពួកគេបើកការចរចាក្នុងការលក់ Guehi ។ ការផ្ទេរយកកីឡាករ Guehi អាចជួយពង្រឹងនៅតំបន់ការពាររបស់លោក Eddie Howe ខណៈខ្សែការពារនេះត្រូវបានគេរំពឹងថានឹងមានឥទ្ធិពលភ្លាមៗ ហើយត្រូវបានគេចាត់ទុកថាជាការចុះហត្ថលេខាដ៏មានសក្តានុពលបំផុតមួយនៃទីផ្សារដោះដូរកីឡាករនេះ៕

Previous articleកីឡាករ Oscar Bobb សម្រេចចិត្តបដិសេធក្លឹប Chelsea ហើយនៅបន្តជាមួយ Man City
Next articleNewcastle ត្រៀមធ្វើរឿងនេះ ដើម្បីបញ្ចប់ការចាប់អារម្មណ៍របស់ Liverpool ទៅលើកីឡាករ Gordon