Mikel Arteta ចង់បានខ្សែប្រយុទ្ធរបស់ក្លឹប Man City មកពង្រឹងក្រុមកាំភ្លើងធំ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ESPN កាលពីថ្ងៃសុក្របានអោយដឹងថាក្លឹប Atletico Madrid បានចាប់ផ្តើមពិចារណាទៅលើកីឡាករសញ្ជាតិអាហ្សង់ទីន Alvarez ខណៈដែលក្រុមនៅអេស្ប៉ាញសម្លឹងរកមើលកីឡាករមកជំនួសកន្លែងរបស់ Alvaro Morata ដែលបានចាកចេញទៅកាន់ក្លឹប AC Milan កាលពីដើមរដូវក្តៅនេះ។ ឥឡូវនេះ វាហាក់ដូចជាថា Arsenal បានចូលរួមប្រកួតប្រជែង ដើម្បីចុះហត្ថលេខាលើកីឡាករវ័យ ២៤ឆ្នាំនេះ។

Julian Alvarez Man City 2023-24

ជាការពិតណាស់ សារព័ត៌មាន Daily Mirror បានអោយដឹងថាខ្សែប្រយុទ្ធវ័យក្មេងអាចនឹងផ្ទេរទៅភាគខាងជើងក្រុងឡុងដ៍ ពីក្លឹប Manchester City ខណៈដែលក្រុមកាំភ្លើងធំសម្លឹងរកមើលការពង្រឹងនៅតំបន់ប្រយុទ្ធរបស់ខ្លួន។ របាយការណ៍នេះបានអះអាងបន្ថែមទៀតថាម្ចាស់ជើងឯក Premier League រំពឹងទុកថានឹងទទួលបានតម្លៃ ៨០លានផោនសម្រាប់កីឡាករសញ្ជាតិអាហ្សង់ទីន ហើយវានៅតែត្រូវមើលថាតើលោក Mikel Arteta មានឆន្ទៈក្នុងការចំណាយច្រើនដែរឬទេ។

នេះបើយោងតាមការចេញផ្សាយរបស់ German Garcia Grova បានអោយដឹងថាក្លឹប Paris Saint-Germain ក៏ជាបេក្ខភាពម្នាក់ដែលចង់បានកីឡាករវ័យ ២៤ឆ្នាំនេះ។ ម្ចាស់ជើងឯកលីគបារាំង បានកំពុងស្វែងរកនៅខ្សែប្រយុទ្ធដែលមានគុណភាព បន្ទាប់ពីការចាកចេញរបស់កីឡាករ Kylian Mbappe ទៅកាន់ក្លឹប Real Madrid ដោយគ្មានតម្លៃខ្លួនកាលពីខែមុន។ យោងតាមការចេញផ្សាយរបស់លោក Gaston Edul បានអោយដឹងថាការដាក់សំណើររបស់ក្លឹប PSG អាចនឹងខ្ពស់ជាងក្លឹប Atletico Madrid ហើយវាអាចនឹងធ្វើអោយខ្សែប្រយុទ្ធរូបនេះនឹងចាកចេញពីក្លឹប Man City នៅរដូវក្តៅនេះ។

Julian Alvarez Argentina 2024

ខ្សែប្រយុទ្ធដែល​ឈ្នះ​ពាន​រង្វាន់ World Cup រូបនេះ បានបញ្ជាក់អំពីការមិនពេញចំពោះលោក Guardiola បន្ទាប់​ពី​អ្នក​ចាត់​ការ​ក្លឹប City បាន​និយាយ​ថា​គាត់​នឹង​មិន​បង្ខំ​កីឡាករ​ដែល​មិន​សប្បាយ​ចិត្ត​ឲ្យ​ស្នាក់​នៅ​កីឡដ្ឋាន Etihad។ កីឡាករ Alvarez ធ្លាប់​បាន​អះអាង​ថា​គាត់​នៅ​តែ​មិន​ប្រាកដ​អំពី​អនាគត​របស់​គាត់​ទេ ហើយ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​បន្ទាប់​ពី​ការ​ប្រកួត​កីឡា​អូឡាំពិក​ក្រុង​ប៉ារីស​ដែល​កំពុង​បន្ត៕

Previous articleច្បាស់ៗ អនាគតរបស់កីឡាករ McKennie ជាមួយ Juventus បានឈានដល់ទីបញ្ចប់
Next articleMan Utd កក់ពេលធ្វើតេស្តសុខភាពសម្រាប់កីឡាករ Mazraoui!!