បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Xavi Simons បានត្រលប់ទៅកាន់ក្លឹប RB Leipzig ពីក្លឹប PSG វិញតាមផែនការដូចដែលបានបញ្ជាក់។
កីឡាករ Simons ក៏បានជូនដំណឹងដល់ Bayern ក្នុងប៉ុន្មានម៉ោងថ្មីៗនេះថាគាត់នឹងគោរពពាក្យរបស់គាត់ដើម្បីត្រលប់ទៅ RB Leipzig … បើទោះបីជាមានការទំនាក់ទំនងពីក្លឹបនៅ Premier League ដើម្បីឆ្មក់ការផ្ទេរមួយនេះក៏ដោយ។ ការធ្វើតេស្តសុខភាពនឹងធ្វើឡើងនៅដើមសប្តាហ៍ក្រោយ។
ដូចដែលបានបង្ហាញនៅក្នុងខែមេសា វានឹងក្លាយជាការខ្ចីជើងសម្រាប់កីឡាករ Xavi ដោយមិនមានដាក់បញ្ចូលនៅជម្រើសក្នុងការទិញផ្តាច់នោះទេ។ គាត់នឹងត្រលប់ទៅកាន់ក្លឹប PSG វិញនៅខែមិថុនា ឆ្នាំ២០២៥ ដើម្បីធ្វើការសម្រេចចិត្តអំពីអនាគតគាត់ម្តងទៀត.. ប៉ុន្តែត្រូវបានចំរំពឹងថាជាការចាកចេញ៕