បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Atletico Madrid បានឈានដល់ការនិយាយព្រមព្រៀងគ្នាក្នុងការចុះហត្ថលេខាកីឡាករ Javi Guerra។ អ្វីៗទាំងអស់បានព្រមព្រៀងគ្នាជាមួយនឹងក្លឹប Valencia និងភ្នាក់ងាររបស់កីឡាករ។
ក្លឹប Atletico Madrid នឹងដំណើរការផ្ទេរយកកីឡាករ Javi Guerra នៅដើមសប្តាហ៍ក្រោយ ប្រសិនជាកីឡាករ Conor Gallagher មិនទទួលយកសំណើររបស់ពួកគេ។ ក្លឹប Chelsea និង Atletico Madrid កំពុងរង់ចាំការសម្រេចចិត្តចុងក្រោយរបស់កីឡាករ Gallagher៕