បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Youssoufa Moukoko បានបញ្ជាក់អំពីការសម្រេចចិត្តរបស់គាត់ក្នុងការទៅចូលរួមជាមួយនឹងក្លឹប Olympique Marseille ខណៈនេះជាគោលដៅចំបង់របស់គាត់។
សារដ៏ច្បាស់មួយបានផ្ញើរទៅកាន់ក្រុមប្រឹក្សារបស់ក្លឹប Olympique Marseille ជាថ្មីម្តងទៀត ខណៈក្លឹប Olympique Marseille កំពុងធ្វើការចរចាដោយផ្ទាល់ជាមួយនឹងក្លឹប Borussia Dortmund។ ការខ្ចីជើងជាមួយនឹងលក្ខខណ្ឌទិញផ្តាច់ត្រូវបានលើកមកពិភាក្សា៕