Aston Villa នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធរបស់ Atletico Madrid

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាក្លឹប Aston Villa បានរាយការណ៍អំពីការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាកររបស់ក្លឹប Atletico Madrid និងជម្រើសជាតិព័រទុយហ្គាល់ កីឡាករ Joao Felic នៅរដូវក្តៅនេះ។ កីឡាករ Felix បានត្រលប់មកកាន់ក្លឹប Atletico Madrid បន្ទាប់ពីបញ្ចប់ការខ្ចីជើងនៅក្លឹប Barcelona។

ជាមួយនឹងក្លឹបយក្សកាតាឡានមិនទាន់ធ្វើការពិភាក្សាទៅលើការផ្ទេរជាអចិន្ត្រៃយ៍សម្រាប់កីឡាករ ធ្វើអោយក្លឹប Aston Villa បានចូលមកប្រជែង ដើម្បីអាចចុះហត្ថលេខាយកខ្សែប្រយុទ្ធនេះសម្រាប់រដូវកាលឆ្នាំ២០២៤-២៥៕

Previous articleThomas Muller និយាយបើកចំហរអំពីអនាគតគាត់
Next articleChelsea ចង់បានកីឡាករ O’Riley មកជំនួសកន្លែងកីឡាករម្នាក់នេះ