Chelsea ចង់បានកីឡាករ O’Riley មកជំនួសកន្លែងកីឡាករម្នាក់នេះ

បរទេស៖ ក្លឹបតោខៀវកំពុងបន្តសកម្មភាពរបស់ខ្លួននៅក្នុងទីផ្សារដោះដូរកីឡាករ ខណៈលោក Todd Boehly បានផ្តល់អោយនៅអ្នកចាត់ការថ្មីលោក Enzo Maresca នៅវិធីសាស្រ្តគ្រប់យ៉ាងដើម្បីអាចអោយក្លឹបប្រកួតប្រជែងនៅ Premier League បាន។ បន្ទាប់ពីហាមប្រាណមិនអោយកីឡាករ Gallagher ហ្វឹកហាត់ជាមួយនឹងក្រុមជម្រើសដំបូង ហើយបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាខាងក្លឹបនៅភាគខាងលិចទីក្រុងឡុងដ៏កំពុងសម្លឹងរកមើលកីឡាករ O’Riley របស់ Celtic មកជំនួសកន្លែងរបស់ Gallagher។

Matt O'Riley scores Panenka penalty against Rangers

តាមប្រភពដដែលបានបញ្ជាក់ថាកីឡាករសញ្ជាតិដាណឺម៉ាកត្រូវបានចាប់ទុកថាជាជម្រើសជំនួស ក្នុងការផ្ទេរមកកាន់ Stamford Bright ខណៈដែលគាត់ចង់ទទួលបានការធានាក្នុងការលេងនៅជម្រើសដំបូង ដែលវាអាចជាការលំបាកសម្រាប់ក្លឹប Cheslea។ មានក្លឹបជាច្រើនទៀតចាប់អារម្មណ៍លើកីឡាករវ័យ ២៣ឆ្នាំ ដោយរួមទាំងក្លឹបនៅ Premier League ដូចជា Crystal Palace និង Brighton។

កីឡាករ O’Riley ស៊ុតបញ្ចូលទីបាន៣៨គ្រាប់ក្នុង ៤៩ប្រកួតសម្រាប់ក្លឹប Celtic កាលពីរដូវកាលមុន។ គាត់ជាកម្លាំងជម្រុញសម្រាប់ក្រុម Celtic នៅពេលដែលពួកគេត្រូវប្រកួតប្រជែងនៅ Scottish Premiership។

20230418 Matt O'Riley

គ្រូបង្វឹកលោក Brendan Rodgers មានភាពរឹងមាំជាមួយនឹងជំហររបស់គាត់ក្នុងការលក់ខ្សែបម្រើកណ្តាលរូបនេះ ហើយនិយាយថាប្រសិនបើតម្លៃសំណើរមិនបានតាមអ្វីដែលក្លឹបទាមទារនោះកីឡាករ O’Riley នឹងមិនអនុញ្ញាតអោយចាកចេញនោះទេ។ ក្លឹប Chelsea ត្រូវចំណាយច្រើនជាង ២០លានផោន ដើម្បីអាចធានាបានក្នុងការចុះហត្ថលេខាយកគាត់៕

Previous articleAston Villa នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធរបស់ Atletico Madrid
Next articleMatip ជាជម្រើសជំនួសកន្លែងរបស់ Tah ប្រសិនជាគាត់ចាកចេញទៅ Bayern មែន