Matip ជាជម្រើសជំនួសកន្លែងរបស់ Tah ប្រសិនជាគាត់ចាកចេញទៅ Bayern មែន

បរទេស៖ គ្រូបង្វឹកក្រុម Bayer Leverkusen លោក Xabi Alonso កំពុងថ្លឹងថ្លែងលើជម្រើសរបស់គាត់ក្នុងការយកមកជំនួសកន្លែងកីឡាករ Jonathan Tah ប្រសិនបើ Bayern Munich ពិតជាផ្ទេរយកកីឡាកររូបនេះបាននៅក្នុងរដូវក្តៅនេះមែន។ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports Germany បានអោយដឹងថា កីឡាករ Joel Matip ដែលជាកីឡាករគ្មានតម្លៃខ្លួន គឺជាជម្រើសកំពូលសម្រាប់ក្លឹបម្ចាស់ជើងឯក Bundesliga ក្នុងករណីពួកគេស្វែងរកកីឡាករមកជំនួស Tah។

លោក Alonso បានបដិសេធការងារនៅក្លឹប Liverpool បន្ទាប់ពីលោក Jurgen Klopp បានចាកចេញពីតួនាទីរបស់គាត់ក្នុងនាមជាគ្រូបង្វឹក ប៉ុន្តែអតីតខ្សែបម្រើរបស់ហង្សក្រហមនៅតែអាចមានឱកាសធ្វើការជាមួយខ្សែការពារចាស់វស្សារបស់ក្លឹបម្នាក់នេះ។ កីឡាករ Matip មានអាយុ ៣២ឆ្នាំ ប៉ុន្តែគាត់​នឹង​នៅ​តែ​ជា​កីឡាករ​ដែល​មាន​សមត្ថភាព​ម្នាក់​ដែល​អាច​ជួយក្លឹប Leverkusen ក្នុងការការពារតំណែងជើងឯករបស់ខ្លួន។

កីឡាករ Matip គឺជាកីឡាករដ៏ល្អម្នាក់នៅ Premier League ប៉ុន្តែគាត់បានខកខានក្នុងពាក់កណ្តាលទីពីរនៃរដូវកាលក្នុងឆ្នាំ២០២៣-២៤។

tah

នៅក្នុងរដូវក្តៅនេះកីឡាករ Tah បានចូលរួមជួយក្រុមជម្រើសជាតិអាឡឺម៉ង់ក្នុងការប្រកួតEuro 2024 ប៉ុន្តែគាត់នឹងត្រូវត្រលប់ទៅ Leverkusen វិញក្នុងពេលឆាប់ៗនេះសម្រាប់ការប្រកួត Pre-Season។ ក្លឹបម្ចាស់ជើងឯកនឹងផ្ទេរយកកីឡាករ Matip ប្រសិនជាចាំបាច់ ខណៈដែលពួកគេគ្រាន់តែត្រូវការចរចាជាមួយកីឡាករប៉ុណ្ណោះ៕

Previous articleChelsea ចង់បានកីឡាករ O’Riley មកជំនួសកន្លែងកីឡាករម្នាក់នេះ
Next articleកីឡាករ Mikel Merino សម្រេចចិត្តជ្រើសរើសយកក្លឹបមួយនេះ