បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹបយក្សនៅ Premier League គឺក្លឹប Chelsea បានខិតជិតក្នុងការចុះហត្ថលេខាយកកីឡាករសញ្ជាតិប្រេស៊ីលមានអាយុ ១៦ឆ្នាំ Gabriel Mec ពីក្លឹប Gremio នៅរដូវក្តៅនេះ។
ក្លឹបទាំង ២នេះកំពុងចរចាគ្នាទៅលើលក្ខខណ្ឌនៃកុងត្រា ហើយការផ្ទេររំពឹងថានឹងត្រូវបញ្ចប់នៅក្នុងឆាប់ៗនេះ៕