Chelsea គ្រោងយកកីឡាកររបស់ Celtic មកជំនួសកន្លែងរបស់ Gallagher ដែលចាកចេញ

បរទេស៖ យោងតាមប្រភពសារព័ត៌មានជាច្រើនបានអោយដឹងថាក្លឹបតោខៀវបានទទួលយកនៅសំណើររបស់ក្លឹប Atletico Madrid ដែលមានតម្លៃ ៤០លានអឺរ៉ូសម្រាប់កីឡាករសញ្ជាតិអង់គ្លេស ខណៈកីឡាករ Gallagher បាននិយាយព្រមព្រៀងជាមួយនឹងក្លឹបនៅអេស្ប៉ាញ។ កីឡាករ Gallagher នឹងធ្វើដំណើរទៅកាន់ទីក្រុង Madrid នៅថ្ងៃចន្ទ ដើម្បីចុះហត្ថលេខាជាផ្លូវការលើកិច្ចសន្យាជាមួយក្លឹប Atletico ដែលមានសុពលភាពដល់ឆ្នាំ២០២៩។

Conor Gallagher Chelsea 2023-24

វាត្រូវបានអះអាងថាក្លឹប Chelsea ក៏ធ្លាប់ទទួលយកនៅសំណើរដែលខ្ពស់ជាសំណើរបច្ចុប្បន្នរបស់ក្លឹប Atletico Madrid ពីក្លឹបនៅអង់គ្លេសផ្សេងទៀត ប៉ុន្តែក្រុមនៅភាគខាងលិចទីក្រុងឡុងដ៏បានសម្រេចចិត្តបញ្ចូនកីឡាករទៅក្រៅ Premier League វិញ។ ខ្សែបម្រើរូបនេះត្រូវបានគេជឿថាបានច្រានចោលនូវកិច្ចសន្យាថ្មីនៅកីឡដ្ឋាន Stamford Bridge ជាកន្លែងដែលគាត់ត្រូវបានផ្តល់អោយនៅជម្រើសជាកីឡាករក្នុងក្រុមក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Enzo Maresca ។ កីឡាករ Gallagher ត្រូវបានគេជឿថាមិនសប្បាយចិត្តជាមួយនឹងរយៈពេលកុងត្រាដែលត្រូវបានផ្តល់អោយ។ នេះបើយោងតាមការចេញផ្សាយរបស់ Dharmesh Sheth អ្នកសារព័ត៌មាន Sky Sports បានអោយដឹងថាការសម្រេចចិត្តនេះ កើតឡើងនៅនាទីចុងក្រោយមុនថ្ងៃផុតកំណត់ចុងសប្តាហ៍ ដែលត្រូវបានកំណត់ដោយក្លឹបអេស្ប៉ាញដើម្បីបញ្ចប់កិច្ចព្រមព្រៀង។

ក្រៅពីខ្សែបម្រើសញ្ជាតិអង់គ្លេសវ័យ ២៤ឆ្នាំ ក្រុមរបស់លោក Diego Simeone ក៏នឹងចុះហត្ថលេខាលើកីឡាករ Javi Guerra ពីក្លឹប Valencia ផងដែរ។ ក្លឹប Atletico Madrid បានបញ្ជាក់ថាកីឡាករ Guerra ជាជម្រើសដែលអាចផ្ទេរ ប្រសិនជាក្លឹបខកខានក្នុងការចុះហត្ថលេខាលើកីឡាករ Gallagher។

Matt O'Riley Celtic

ជាមួយនឹងយុវជនដែលចេញពីសាលាបាល់ទាត់ Chelsea គ្រោងនឹងចាកចេញពីកីឡដ្ឋាន Stamford Bridge ឆាប់ៗនេះ ក្លឹបយក្សរបស់អង់គ្លេសអាចយកខ្សែបម្រើ Matt O’Riley របស់ក្លឹប Celtic មកជំនួសវិញ៕

Previous articleកីឡាករ Mikel Merino សម្រេចចិត្តជ្រើសរើសយកក្លឹបមួយនេះ
Next articleChelsea កាន់តែខិតជិតក្នុងការផ្ទេរយកយុវជនសញ្ជាតិប្រេស៊ីលដែលមានវ័យ ១៦ឆ្នាំ