បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ William Pacho នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសកាលពីយប់មិញនេះ។
ប្រសិនជាអ្វីៗដំណើរការតាមផែនការ គាត់នឹងទៅដល់ប្រទេសបារាំងនៅថ្ងៃនេះ ដើម្បីធ្វើតេស្តសុខភាព។ តម្លៃនៃការផ្ទេរមួយនេះប្រមាណ ៤០លានអឺរ៉ូ បួកនឹងតម្លៃបន្ថែម ៥លានអឺរ៉ូ ត្រូវបានព្រមព្រៀងគ្នាជាមួយក្លឹប Eintracht កាលពី ២ថ្ងៃមុន៕