ភ្នំពេញ៖ នេះបើយោងតាមការបង្ហោះរបស់ឧកញ៉ា ស្រី ចាន់ថន បានអោយដឹងថា៖
“នៅថ្ងៃនេះខ្ញុំបាទបានឆ្លៀតពេលពីការងារចុះមកសួរសុខទុក្ខកីឡាករ ឡាវ ដែលជាដៃគូរបស់កីឡាករ កាន់ ម៉េងហុង ដោយគាត់បានរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបញ្ជូនទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយមិនគិតថ្លៃពេទ្យនោះទេ នឹង ជូនថវិការចំនួន ៥០០$ ជូនដល់កីឡាករឡាវ ។
មិនថា កីឡាករនោះជាជនជាតិណាមកពីណានោះទេ យើងត្រូវមានទំនួលខុសត្រូវ ក្នុងនាមជាម្ចាស់កម្មវិធី និងជាម្ចាស់ផ្ទះព្រោះកីឡានាំមកនូវមិត្តភាព សន្តិភាពរវាងប្រទេស និងប្រទេស ។ ហើយក៏អគុណដល់សហពន្ធ័ គុនខ្មែរដែលបានជួយសម្របសំរួល “៕