Man Utd គ្រោងផ្តល់ប្រាក់ឈ្នួល ១សែនផោនក្នុងមួយសប្តាហ៍ដល់ខ្សែបម្រើក្លឹប Burnley

បរទេស៖ ខ្សែបម្រើរបស់ក្លឹប Burnley កីឡាករ Sander Berge អាចនឹងត្រូវផ្ទេរចេញនៅក្នុងរដូវក្តៅនេះទៅកាន់ក្លឹប Manchester United។

Sander Berge Burnley 2023-24

នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹបបិសាចក្រហមបាននឹងបន្តតាមនាំយកកីឡាករសញ្ជាតិន័រវេស ខណៈដែលពួកគេត្រូវពង្រឹងនៅតំបន់បម្រើ ហើយពួកគេគ្រោងនឹងផ្តល់អោយនូវកុងត្រាដែលមានប្រាក់ឈ្នួល ១សែនផោនក្នុងមួយសប្តាហ៍ដល់គាត់។ ដើម្បីចុះហត្ថលេខាយកគាត់ ក្លឹបបិសាចក្រហមត្រូវតែហ៊ានចំណាយតាមការទាមទាររបស់ក្លឹប Burnley ប្រមាណ ៣០លានផោន៕

Previous articleកីឡាករ Deniz Undav នឹងទៅចូលរួមជាមួយក្លឹប Stuttgart ជាអចិន្ត្រៃយ៍
Next articleលោក Lee Carsley គ្រោងនឹងធ្វើជាគ្រូបង្វឹកបណ្តោះអាសន្នសម្រាប់ជម្រើសជាតិអង់គ្លេស