Chelsea នៅតែមិនអាចបញ្ចេញកីឡាករ Lukaku បាន ដោយសារតែ

បរទេស៖ ក្លឹបតោខៀវចង់បញ្ចេញកីឡាករសញ្ជាតិបែលហ្ស៊ិកនៅរដូវក្តៅនេះ ហើយការផ្ទេរគាត់ទៅក្លឹប Napoli ហាក់ដូចជាជិតមកដល់ហើយ ដោយខ្សែប្រយុទ្ធរូបនេះចង់ជួបជាមួយអតីតគ្រូបង្វឹក Inter លោក Antonio Conte ។

បើទោះបីជាមានការព្រមព្រៀងគ្នាទៅលើលក្ខខណ្ឌផ្ទាល់ខ្លួនរវាងក្លឹប Napoli និងកីឡាករ Lukaku ក៏ដោយ ក៏មិនមានការរីកចម្រើនណាមួយទាក់ទងនឹងការផ្ទេរសម្រាប់កីឡាករវ័យ ៣១ឆ្នាំនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ អ្វី​ដែល​កើត​ឡើង​បន្ទាប់​នៅ​តែ​ស្ថិតនៅក្នុងភាព​អាថ៌កំបាំង។

Romelu Lukaku Chelsea

នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាកីឡាករ Lukaku មិនទាន់បានបញ្ចប់ការផ្ទេរជាអចិន្ត្រៃយ៍ទៅកាន់ក្លឹប Napoli នៅឡើយទេ ដោយសារក្លឹបនៅអ៊ីតាលីមិនទាន់ធ្វើការដាក់សំណើរជាផ្លូវការណ៍នៅឡើយ។ ក្លឹប Chelsea បានទាមទារនៅតម្លៃ ៣៧.៨លានផោន ដែលជាតម្លៃផ្តាច់កុងត្រារបស់គាត់ ពីក្លឹបនៅអ៊ីតាលី ប៉ុន្តែក្លឹប Napoli មានការស្ទាក់ស្ទើរក្នុងការផ្តល់អោយតាមការទាមទារនេះ។

បញ្ហាមួយទៀតដែលរារាំងកិច្ចព្រមព្រៀងនេះគឺស្ថានភាពកីឡាករ Victor Osimhen របស់ក្លឹប Napoli ។ គាត់ត្រូវបានផ្សារភ្ជាប់ក្នុងការផ្ទេរចេញ ហើយក្លឹបបានបញ្ជាក់ថានឹងលក់គាត់ក្នុងតម្លៃខ្ពស់ ប៉ុន្តែគ្មានក្លឹបណាមួយផ្តល់អោយនៅសំណើរសាកសមនោះទេ។

Osimhen Napoli

វាហាក់ដូចជាដៃរបស់ក្លឹប Napoli ត្រូវបានចង ខណៈដែលពួកគេមិនអាចមានលទ្ធភាពនាំយក Lukaku សម្រាប់តម្លៃដែល Chelsea កំពុងទាមទារ ស្របពេលដែលពួកគេមិនអាចលក់ Osimhen ចេញបាន។ ក្លឹប Chelsea ក៏មានព័ត៌មានចចាមអារ៉ាមជាមួយនឹងកីឡាករ Osimhen ដូចគ្នា ដែលអាចមានន័យថាការប្តូរគ្នាអាចជាជម្រើសមួយក្នុងការដោះស្រាយ៕

Previous articleធ្លាប់ប៉ះទង្គិចគ្នាកាលនៅ Roma!! អាលូវតាមមកជួបគ្នាដល់ទួរគីទៀត
Next articleកីឡាករ Marco Reus នឹងចុះកុងត្រាជាមួយក្លឹប Los Angeles Galaxy នាពេលឆាប់ៗ