កីឡាករ Marco Reus នឹងចុះកុងត្រាជាមួយក្លឹប Los Angeles Galaxy នាពេលឆាប់ៗ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាអតីតតារាឆ្នើមរបស់ក្លឹប Dortmund កីឡាករ Marco Reus បានបញ្ចប់នៅពាក្យចចាមអារ៉ាមអំពីការផ្ទេរទៅកាន់ MLS ខណៈគាត់បានត្រៀមក្នុងការចុះហត្ថលេខាទៅលើកុងត្រារយៈពេល ១៨ខែជាមួយនឹងក្លឹប Los Angeles Galaxy។ ការធ្វើតេស្តសុខភាពរំពឹងនឹងធ្វើឡើងនៅថ្ងៃខាងមុខ ហើយគាត់អាចនឹងលេងបាននៅក្នុងរដូវកាលនេះជាមួយក្លឹបថ្មី។

កីឡាករ Reus បានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកក្នុងនាមជាកីឡាករឆ្នើមបំផុតនៅក្នុងប្រវត្តិសាស្ត្រ Bundesliga។ គាត់ត្រូវបានតែងតាំងជាកីឡាករឆ្នើមប្រចាំរដូវកាលរបស់ Bundesliga ចំនួន ៣ដង ហើយសម្រាប់ក្រុមវិញគឺទទួលបាន ៦ដង និងជាអ្នកបញ្ចូលបាល់ច្រើនជាងគេសម្រាប់រដូវកាល ២០១៣-១៤។

Marco Reus of Borussia Dortmund

១២ រដូវកាលរបស់គាត់នៅក្លឹប Dortmund កីឡាករ Reus បាន ស៊ុតបញ្ចូលទីបាន ១៧០គ្រាប់ និងបញ្ចូនបាល់អោយមិត្តរួមក្រុមបាន ១៣១ដង។ ហើយគាត់ក៏ធ្លាប់ធ្វើជាប្រធានក្រុមរបស់ក្លឹបនៅអាឡឺម៉ង់ចំនួន ៥ឆ្នាំផងដែរ។

កីឡាករ Reus បានប្រកាសពីការចាកចេញរបស់គាត់ពីក្លឹប Dortmund នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីខែឧសភាថា៖ “ខ្ញុំពិតជាអរគុណ និងមានមោទនភាពយ៉ាងខ្លាំងចំពោះពេលវេលាដ៏ពិសេសនៅក្លឹប Borussia Dortmund របស់ខ្ញុំ។ ខ្ញុំបានចំណាយពេលជាងពាក់កណ្តាលនៃជីវិតរបស់ខ្ញុំនៅក្លឹបនេះ ហើយរីករាយជារៀងរាល់ថ្ងៃ សូម្បីតនៅពេលដែលជួបការ​លំបាក​ក៏​ដោយ”។

ការផ្ទេរទៅកាន់ MLS របស់កីឡាករ Reus គឺមានពាក្យចចាមអារ៉ាមអស់រយៈពេលជាច្រើនខែមកហើយ។ វាត្រូវបានគេរាយការណ៍ជាលើកដំបូងនៅក្នុងខែឧសភាថាកីឡាករ Reus មានបំណងទៅលេងនៅលីគអាមេរិក ខណៈដែលចេតនារបស់ក្លឹប LA Galaxy ក្នុងការនាំយកកីឡាករសញ្ជាតិអាឡឺម៉ង់ត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅដើមខែមិថុនា។ បច្ចុប្បន្នក្លឹប Galaxy កំពុងឈរនៅលើកំពូលតារាង Western Conference ដោយមាន ២ពិន្ទុច្រើនជាងក្រុមលំដាប់ទី២ បើទោះបីជាក្រុមចំណាត់ថ្នាក់លេខ២ ក្លឹប LAFC មានការប្រកួតចំនួន ២ទៀតនៅក្នុងដៃក៏ដោយ។

Marco Reus Borussia Dortmund 2023-24

អតីតកីឡាករជម្រើសជាតិអាឡឺម៉ង់រូបនេះទំនងជានឹងបញ្ចប់ការផ្ទេរទៅកាន់ MLS របស់គាត់ក្នុងពេលឆាប់ៗនេះ ជាកន្លែងដែលគាត់នឹងជួយដល់ក្លឹប Galaxy សម្រាប់ MLS Cup ៕

Previous articleChelsea នៅតែមិនអាចបញ្ចេញកីឡាករ Lukaku បាន ដោយសារតែ
Next articleNewcastle កំពុងជម្រុញការផ្ទេរយកអ្នកចាំទីរបស់ក្លឹប Burnley