បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Arsenal នៅតែធ្វើការពិភាក្សាដើម្បីបញ្ចប់ការផ្ទេរកីឡាករ Mikel Merino ខណៈមានការងារច្រើនទៀតដែលត្រូវធ្វើ។
កីឡាករ Merino បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹប Arsenal ហើយខាងក្លឹបបន្តធ្វើការទៅលើរបៀបនៃការទូរទាត់ប្រាក់ ខណៈតម្លៃផ្ទេរលើស ២៥លានអឺរ៉ូ។ ក្លឹប Atletico Madrid និង Barcelona ត្រូវបានបញ្ជាក់ថាកីឡាករ Merino នឹងទៅចូលរួមជាមួយក្លឹប Arsenal៕