ឯកឧត្តម ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ អញ្ជើញ​ចុះ​សួរសុខទុក្ខ​ក្លឹ​ប​ប្រដាល់​ក្លឹ​ប​គុហា​ព្រហ្ម​ជ័យ

សៀមរាប៖ កាលពីល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែសីហា ឆ្នាំ​២០២៤ ឯកឧត្តម ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​ប្រតិភូ អញ្ជើញ​ចុះ​សួរសុខទុក្ខ​ក្លឹ​ប​ប្រដាល់​ក្លឹ​ប​គុហា​ព្រហ្ម​ជ័យ នៃ​សមាគម​កីឡា​កង​យោធពលខេមរភូមិន្ទ ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម ប្រធាន​ក៏​បាន​នាំ​យក​មក​នូវ​ថវិកា​មួយ​ចំនួន​និង​សម្ភារៈ​ហ្វឹកហាត់​ព្រមទាំង​អង្ករ​ចំនួន​២​បេ (១០០​គីឡូក្រាម​) ជូន​ទៅ​ដល់​ក្លឹ​ប​កីឡាប្រដាល់​គុហា​ព្រហ្ម​ជ័យ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​កីឡាករ អោយ​បន្ត​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​កាន់តែ​ខ្លាំង សម្រាប់​ត្រៀមខ្លួន​ក្នុង​ការ​ប្រកួត​នានា​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ​នា​ពេល​ខាង​មុខ​។

ឯកឧត្ដម ប្រធាន​សហព័ន្ធ ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សមាគម​សប្បុរសធម៌​មេត្តា​ក៏​និង​ក្រុមការងារ KSF “​គុន​ខ្មែរ ស៊ុប​ពើរ​ហ្វៃ​ត៍​” ដែល​បានការ​ចូលរួម​គាំទ្រ​លើ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​ផង​ដែរ​៕

Previous articleArsenal កាន់តែខិតជិតក្នុងការផ្ទេរយកកីឡាករ Mikel Merino ហើយ
Next articleBarca ប្តូរចិត្តមកចង់បានកីឡាកររបស់ Bayern ក្រោយ Nico Williams នឹកបន្តស្នាក់នៅជាមួយ Athletic Club