អនាគត Felix មិនទាន់ច្បាស់លាស់ ខណៈក្លឹបចាស់គាត់ចង់បានត្រលប់ទៅវិញ

បរទេស៖ កីឡាករ Felix បានស្វែងរកនៅការចាកចេញពីក្លឹប Atletico Madrid អស់រយៈពេល ២ឆ្នាំមកហើយ ក្រោយគាត់មិនស្ថិតក្នុងជម្រើសរបស់លោក Diego Simeone។ ឥលូវនេះបើយោងតាមការចេញផ្សាយរបស់ Record បានអោយដឹងថាក្លឹប Benfica សង្ឃឹមថានឹងអាចនាំយកកីឡាករវ័យ ២៤ឆ្នាំត្រលប់មកកាន់ក្លឹប ដែលគាត់បានចាប់ផ្តើមអាជីពរបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយក្លឹប Aston Villa ក៏ចាប់អារម្មណ៍ចង់បានគាត់ដូចទៅនឹងក្លឹប Barcelona ដែលជាកន្លែងកីឡាកររូបនេះបានចំណាយពេលលេងខ្ចីជើងកាលពីរដូវកាលមុន។

Joao Felix Barcelona 2023-24

ប្រភពដដែលបានអោយដឹងថាក្លឹប Benfica មិនមានលទ្ធភាពក្នុងការចំណាយប្រាក់ ២៨លានផោន សម្រាប់ ៥០% នៃថ្លៃផ្ទេរកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះទេ។ ទោះបីជាយ៉ាងណាប្រសិនជាមិនមានក្លឹបណាចុះហត្ថលេខាយក Felic នៅថ្ងៃទី៣០ ខែសីហានោះទេ ក្លឹបយក្សនៅព័រទុយហ្គាល់អាចនឹងព្យាយាមចុះហត្ថលេខាយកគាត់ក្នុងលក្ខខណ្ឌខ្ចីជើងជាមួយជម្រើសទិញផ្តាច់។

Record ក៏បានបន្ថែមទៀតថាក្លឹប Benfica អាចប្រមូលថវិកាសម្រាប់កិច្ចព្រមព្រៀងកីឡាករ Felix ដោយលក់កីឡាករ David Neres ទៅកាន់ក្លឹប Napoli ក្នុងតម្លៃប្រមាណ ២៥លានផោន។ ទោះបីជាលក់កីឡាករ Joao Neves ក្នុងតម្លៃ ៦០លានផោនទៅឱ្យកលឹប Paris Saint-Germain ក៏ដោយ ក៏ហិរញ្ញវត្ថុរបស់ក្លឹប Benfica នៅតែហាក់បីដូចជាតឹងតែងណាស់។

joao felix simeone

នៅ​សល់​តែ​ប៉ុន្មាន​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ទីផ្សារ​ដោះដូរ​កីឡាករនឹងត្រូវបិទ ហើយវានៅ​តែ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​តើកីឡាករ Felix នឹងត្រូវចាប់ផ្តើមរដូវកាលថ្មីនៅក្លឹបណា។ ទោះយ៉ាងណាក៏ដោយ វាហាក់បីដូចជាគាត់មិនអាចបន្តស្នាក់នៅក្លឹប Atletico នោះទេ ក្រោយរយៈពេល ៥ឆ្នាំដែលគាត់ចុះហត្ថលេខាមកកាន់ក្លឹបក្នុងតម្លៃ ១១៣លានផោនពី Benfica៕

Previous articleBarca ប្តូរចិត្តមកចង់បានកីឡាកររបស់ Bayern ក្រោយ Nico Williams នឹកបន្តស្នាក់នៅជាមួយ Athletic Club
Next articleLiverpool នៅតែចង់ចុះហត្ថលេខាយកកីឡាករ Martin Zubimendi