បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ ៤នាក់របស់ក្លឹប Chelsea ដែលអាចនឹងត្រូវបានលក់ចេញពី Stamford Bridge នៅក្នុងរដូវក្តៅនេះរួមមាន Romelu Lukaku, Trevoh Chalobah, Armando Broja និង David Datro Fofana។
កីឡាករ Chalobah, Fofana និង Broja កំពុងពិចារណាអំពីជម្រើសថ្មី ខណៈកីឡាករ Lukaku បានយល់ព្រមនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លឹប Napoli ហើយ៕