ក្លឹបយក្សនៅអ៊ីតាលីចាប់អារម្មណ៍ចង់បានកីឡាករ Raheem Sterling

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport Italy បានអោយដឹងថាបន្ទាប់ពីការមកដល់ខ្សែបម្រើស្លាបព័រទុយហ្គាល់វ័យ ២៤ឆ្នាំនៅឯកីឡដ្ឋាន Stamford Bridge អាចធ្វើអោយកីឡាករ Sterling ពិចារណាទៅលើការចាកចេញ ស្របពេលមានការចាប់អារម្មណ៍ពីខាង Serie A គឺកីឡាករ Juventus។ ក្លឹប Juventus កំពុងវាយតម្លៃទៅលើកីឡាករជាច្រើន ដោយក្នុងនោះក៏មានកីឡាករ Sterling ផងដែរ ខណៈដែលពួកគេចង់បន្ថែមខ្សែបម្រើស្លាបពីរនាក់ទៀតទៅក្នុងក្រុមសម្រាប់រដូវកាល ២០២៤-២៥។

Bologna FC v Juventus - Serie A TIM

ក្លឹបយក្សនៅអ៊ីតាលីក៏បានដាក់បញ្ចូលឈ្មោះកីឡាករ Jadon Sancho របស់ក្លឹប Manchester United និងកីឡាករ Francisco Conceicao របស់ក្លឹប Porto ទៅក្នុងបញ្ជីរបស់ពួកគេផងដែរ។ កាលពីដើមរដូវក្តៅ ក្លឹបយក្សនៅក្របខណ្ឌ Serie A បានព្យាយាមទិញខ្សែបម្រើស្លាបរបស់បិសាចក្រហម ដោយផ្តល់ជូននៅកីឡាករ Federico Chiesa ជាជម្រើសនៃការប្តូរ។

កីឡាករ Sterling វ័យ ២៩ឆ្នាំបានបង្ហាញខ្លួនក្នុង ៤៣ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ ដែលគាត់បានស៊ុតបញ្ចូលទី ១០គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ៨ដង។ ទោះជាយ៉ាងណាក៏ដោយ ការខិតខំប្រឹងប្រែងរបស់គាត់សម្រាប់ក្លឹប មិនអាចបញ្ចុះបញ្ចូលលោក Gareth Southgate ឱ្យជ្រើសរើសគាត់សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ក្នុងព្រឹត្តិការណ៍ Euro ២០២៤។

Raheem Sterling Chelsea 2023-24

វា​នៅ​តែ​ត្រូវ​បាន​មើល​ឃើញ​ថា​តើក្លឹប Juventus នឹង​ដាក់​សំណើ​ជា​ផ្លូវ​ការ​សម្រាប់​កីឡាករ​រូប​នេះ​ឬ​អត់? សម្រាប់ពេលនេះ គាត់នៅតែផ្តោតលើក្លឹប Chelsea របស់គាត់ ហើយអាចត្រូវបានគេមើលឃើញថាគាត់អាចបង្ហាញខ្លួននៅក្នុងការប្រកួតបន្ទាប់នៅថ្ងៃអាទិត្យ ខណៈដែលក្រុមរបស់លោក Enzo Maresca ជួបជាមួយក្លឹប Inter ក្នុងការប្រកួតមិត្តភាពមុនរដូវកាលចុងក្រោយរបស់ពួកគេ៕

Previous articleBarcelona សាកសួរអំពីលក្ខខណ្ឌផ្ទេរកីឡាករ Chukwuemeka
Next articleកីឡាករ ៤រូប ដែល Chelsea នឹងត្រូវលក់ចេញនៅរដូវក្តៅនេះ