បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fabrizio Romano បានអោយដឹងថាកីឡាករ Conor Gallagher កំពុងនៅតាមផ្លូវត្រលប់មកកាន់ទីក្រុងឡុងដ៏វិញ ខណៈគាត់បានធ្វើដំណើរតាមយន្តហោះឯកជន។
ក្លឹប Chelsea បានស្នើរអោយកីឡាករ Gallagher ត្រលប់មកវិញ ខណៈការផ្ទេរទៅកាន់ក្លឹប Atletico Madrid នៅតែស្ថិតក្នុងស្ថានភាពដដែរ ទោះបីជាបានធ្វើតេស្តសុខភាពរួចក៏ដោយ។ អ្វីៗបានធ្វើរួចរាល់សម្រាប់ខាងកីឡាករ Conor និងក្លឹប Atletico Madrid រួមទាំងកុងត្រា និងការធ្វើតេស្តសុខភាពផងដែរ ប៉ុន្តែមិនមានការចុះហត្ថលេខារវាងក្លឹបទាំង២ មកដល់ពេលនេះ។ ការចារចានៅតែបើកចំហរ ប៉ុន្តែក្លឹប Chelsea ចង់អោយកីឡាករ Gallagher ត្រលប់មកវិញសិន រហូតដល់រឿងជាមួយនឹងក្លឹប Atletico Madrid ត្រូវបានដោះស្រាយរួច៕