AC Milan ដាក់សំណើរថ្មីសុំផ្ទេរ Fofana ប៉ុន្តែមិនទាន់ស្មើរអ្វីដែលក្លឹប Monaco ចង់បាន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប AC Milan បានដាក់សំណើរផ្ទេរថ្មីសម្រាប់ការចុះហត្ថលេខាយកកីឡាករ Youssouf Fofana។ សំណើរផ្ទេរមានតម្លៃ ២០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម។

ក្នុងនោះគេបានដឹងថាក្លឹប AS Monaco បានទាមទារនៅតម្លៃប្រមាណ ២៥លានអឺរ៉ូ បូកនឹងតម្លៃបន្ថែមសម្រាប់អនុញ្ញាតអោយកីឡាករ Fofana ចាកចេញ។ នៅមិនទាន់មានការព្រមព្រៀងណាមួយនោះទេ ប៉ុន្តែការចរចាកំពុងបន្ត ខណៈកីឡាករ Fofana បានបញ្ជាក់យ៉ាងច្បាស់តាំងពីខែកក្កដា ថាគាត់ចង់ទៅចូលរួមជាមួយក្លឹប AC Milan៕

Previous articleកីឡាករ Désiré Doué បដិសេធសំណើរក្លឹប Bayern ហើយជ្រើសយកក្លឹបយក្សមួយនេះវិញ
Next articleក្លឹប Sporting ទំនាក់ទំនងទៅកាន់ Barca ទាក់ទង់នឹងរឿងកីឡាករ Vitor Roque