AC Milan បានផ្ទេរយកកីឡាករ Youssouf Fofana ពីក្លឹប AS Monaco

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប AC Milan បានយល់ព្រមលើកិច្ចព្រមព្រៀងចុះហត្ថលេខាលើកីឡាករ Youssouf Fofana ពីក្លឹប AS Monaco។

តម្លៃផ្ទេរប្រមាណ ២៥លានអឺរ៉ូរួមបញ្ចូលទាំងប្រាក់រង្វាន់ផ្សេងៗ លើកិច្ចសន្យារយៈពេល ៤ឆ្នាំ បូករួមទាំងជម្រើសអាចបន្តបានមួយរដូវកាលទៀតសម្រាប់ខ្សែបម្រើសញ្ជាតិបារាំង។ គ្មានការសង្ស័យទេ ចាប់តាំងពីខែកក្កដាមកកីឡាករ Fofana ចង់ចូលរួមជាមួយក្លឹប AC Milan តែមួយប៉ុណ្ណោះ បើទោះជាត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបនៅ Premier League ជាច្រើនក៏ដោយ។ ការធ្វើដំណើរ និងការពិនិត្យសុខភាពគ្រោងនឹងធ្វើឡើងក្នុងរយៈពេល ២៤ម៉ោងខាងមុខ៕
Previous articleNapoli បង្ហាញគំនិតមួយនេះ ចំពោះការផ្ទេរ Romelu Lukaku និង Victor Osimhen
Next articleព័ត៌មានបន្ថែមជុំវិញការផ្ទេរកីឡាករ Paulo Dybala ទៅក្លឹប Al Qadsiah