បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Newcastle United បានដាក់សំណើរទី៤ របស់ខ្លួនក្នុងការផ្ទេរយកខ្សែការពារ Marc Guehi ពីក្លឹប Crystal Palace។ ក្លឹប Crystal បានបដិសេធនោសំនរើ ៣ដងរបស់ក្លឹបសារិកាព្រៃសម្រាប់ការផ្ទេរយកកីឡាករសញ្ជាតិអង់គ្លេស ដូច្នេះហើយឥឡូវនេះពួកគេបានបង្ហាញការផ្តល់ជូនបន្ថែមសម្រាប់កីឡាករវ័យ ២៤ឆ្នាំដែលអាចមានតម្លៃរហូតដល់ទៅ ៦៥លានផោន រួមទាំងតម្លៃបន្ថែម។ ចាប់តាំងពីផ្ទេរមកពីក្លឹប Chelsea មកកាន់ Crystal Palace កាលពីឆ្នាំ២០២២ កីឡាករ Guehi បានធ្វើឱ្យមានការចាប់អារម្មណ៍។
ក្លឹប Newcastle ចង់ពង្រឹងនៅតំបន់ការពាររបស់ពួកគេជាមួយនឹងការមកដល់របស់កីឡាករ Lloyd Kelly ដោយមិនគិតថ្លៃពីក្លឹប Bournemouth ហើយកីឡាករ Lewis Hall ក៏បានចុះហត្ថលេខាផ្ទេរជាអចិន្ត្រៃយ៍បន្ទាប់ពីការខ្ចីជើងរបស់គាត់ពីក្លឹប Chelsea កាលពីរដូវកាលមុន៕