បរទេស៖ ខ្សែការពារដែលបានផ្ទេរមកកាន់ Old Trafford កាលពីដើមសប្តាហ៍នេះ ខណៈដែលក្លឹបបិសាចក្រហមបានបញ្ចប់កិច្ចព្រមព្រៀងចំនួន ២ សម្រាប់គាត់ និងកីឡាករ Matthijs de Ligt ពីក្លឹប Bayern Munich ដោយបានមកជួបជុំជាមួយអតីតអ្នកចាត់ការនៅក្លឹប Ajax លោក Erik ten Hag។
កីឡាករ Mazraoui មិនមានពេលវេលាគ្រប់គ្រាប់ក្នុងការរៀបចំការស្នាក់នៅរបស់គាត់នៅអង់គ្លេសនោះទេ មុនពេលការប្រកួតបើករដូវកាល Premier League របស់ពួកគេជាមួយក្រុម Fulham នៅថ្ងៃសុក្រ។ ទោះជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិម៉ារ៉ុកមានទំនុកចិត្តថាគាត់អាចសម្របខ្លួនយ៉ាងល្អជាមួយនឹងបរិយាកាសថ្មី ខណៈគាត់បានបញ្ជាក់អំពីសមត្ថិភាពក្នុងការលេងក្រោមសម្ពាធ។
គាត់បានប្រាប់គេហទំព័ររបស់ក្លឹប Man Utd ថា៖ “ខ្ញុំគិតថានៅពេលនេះកំឡុងពេលអាជីពរបស់ខ្ញុំ ខ្ញុំសាំនឹងរឿងទាំងនេះទៅហើយ។ ការប្រកួតប្រជែង ដែលមានសម្ពាធ ដែលអ្នកតែងតែមានដើម្បីក្លាយជាជើងឯក ខ្ញុំគិតថាខ្ញុំពិតជាសាំចំពោះរឿងនោះ ពីព្រោះដោយសារក្លឹបដែលខ្ញុំធ្លាប់លេង។ ប្រសិនជាក្លឹបទាមទារ ប្រសិនជាអ្នកគាំទ្រទាមទារពីក្លឹប ពួកគេទាមទារវាពីអ្នក ពិតណាស់។ អ្នកត្រូវតែលេង ដោយមិនមានការចោទសួរនោះទេ”។
គាត់ក៏បានបន្ថែមទៀតថា៖ “ខ្ញុំគិតថាខ្ញុំជាកីឡាករដែលអាចសម្របខ្លួនបានលឿន។ ខ្ញុំពិតជាពូកែលេងក្រោមសម្ពាថ។ នៅពេលដែលគូរប្រជែងតាមអ្នកជាប់ ខ្ញុំអាចស្វែងរកនៅផ្លូវដើម្បីចេញពីរឿងនេះបាន។ ខ្ញុំរីករាយក្នុងការគាំទ្រខ្សែបម្រើស្លាប។ ខ្សែបម្រើស្លាបម្នាក់ ដែលអាចរកគ្រាប់បាន ឫក៏ជួយអោយរកគ្រាប់បាន ដូច្នេះខ្ញុំនឹងព្យាយាមគាំទ្រគាត់ អោយបានល្អ”។
កីឡាករ Mazraoui និង De Ligt បានបង្ហាញខ្លួនដំបូងនៅក្នុងការប្រកួតបើកឆាកនៃ Premier League នៅ Old Trafford ជាមួយនឹងក្លឹប Fulham ដោយបានយកឈ្នះក្នុងលទ្ធផល ១ទល់នឹង០៕