លោក Diego Simeone ប្រាប់ក្លឹបក្លឹប AT ធ្វើរឿងនេះ ក្រោយការផ្ទេរ Gallagher ជាប់គាំង

បរទេស៖ កីឡាករ Gallagher បានខិតជិតក្នុងការចុះហត្ថលេខាលើកិច្ចសន្យាជាមួយនឹងក្លឹប Atletico Madrid កាលពីសប្តាហ៍មុន ដោយគាត់បានធ្វើដំណើរមកកាន់ទីក្រុង Madrid ប៉ុន្តែកិច្ចព្រមព្រៀងរបស់គាត់មិនអាចកើតឡើងវិញ បន្ទាប់ពីការផ្ទេរកីឡាករ Samu Omorodion ទៅ Chelsea បានបរាជ័យនៅពេលចុងក្រោយ។ ខ្សែបម្រើសញ្ជាតិអង់គ្លេសបានរង់ចាំរយៈពេលប្រាំថ្ងៃនៅក្នុងរដ្ឋធានីអេស្ប៉ាញ មុនពេលធ្វើដំណើរត្រឡប់ទៅទីក្រុងឡុងដ៍ និងចូលរួមជាមួយក្រុមតោខៀវវិញ។

Diego Simeone Atletico Madrid 2024

យោងតាមរបាយការណ៍ចុងក្រោយបានអោយដឹងថាក្លឹប Chelsea និង Atletico ខិតកាន់តែជិតកិច្ចព្រមព្រៀងសម្រាប់កីឡាករ Joao Felix ហើយប្រសិនបើការផ្ទេររបស់កីឡាករសញ្ជាតិព័រទុយហ្គាល់ត្រូវបានបញ្ចប់ដោយជោគជ័យនោះ កីឡាករ Gallagher នឹងមានសេរីភាពក្នុងការទៅចូលរួមជាមួយក្លឹបនៅអេស្ប៉ាញ។ ចំពេលមានភាពមិនច្បាស់លាស់អំពីអនាគតរបស់កីឡាករសញ្ជាតិអង់គ្លេស គ្រូបង្វឹកក្លឹប Atletico Madrid លោក Diego Simeone បានណែនាំថាក្លឹបអោយចុះហត្ថលេខាលើកីឡាករមួយចំនួនទៀត មុនពេលទីផ្សារបិទ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន បុរសញ្ជាតិអាហ្សង់ទីនបាននិយាយថា៖ “ក្រុមមិនទាន់បិទនៅឡើយទេ ហើយយើងដឹងពីអ្វីដែលយើងកំពុងស្វែងរក និងអ្វីដែលយើងចង់បាន។ ការងារកំពុងត្រូវបានធ្វើដើម្បីបញ្ចប់ក្រុម”។

Sheffield United v Chelsea FC - Premier League

ក្រុម Chelsea បានត្រៀមប្រកួតដំបូងរបស់ពួកគេនៃរដូវកាលថ្មី ២០២៤-២៥ នៅថ្ងៃអាទិត្យជាមួយនឹងក្រុម Manchester City ហើយវានៅតែត្រូវមើលថាតើលោក Enzo Maresca នឹងដាក់បញ្ចូលកីឡាករវ័យ ២៤ឆ្នាំនៅក្នុងក្រុមរបស់គាត់ដែរ ឫទេ៕

Previous articleLeicester City ចង់បានខ្សែបម្រើរបស់ក្លឹប Tottenham
Next articleលោក Thiago Motta បានបញ្ជាក់ជាថ្មីចំពោះអនាគត Federico Chiesa