លោក Thiago Motta បានបញ្ជាក់ជាថ្មីចំពោះអនាគត Federico Chiesa

បរទេស៖ គ្រូបង្វឹកក្រុម Juventus លោក Thiago Motta បានបញ្ជាក់ជាថ្មីម្តងទៀតថា Federico Chiesa មិនសមនឹងផែនការរបស់គាត់សម្រាប់រដូវកាល ២០២៤/២៥ ខាងមុខនេះទេ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានលោក Motta បាននិយាយថា៖ “ជំហររបស់យើងចំពោះ Federico Chiesa មិនបានផ្លាស់ប្តូរទេ។ គាត់មិនមែនជាផ្នែកនៃផែនការរបស់យើងទេ។ យើងបាននិយាយហើយ។ វាជាការបង្ហាញពីការគោរពដែលខ្ញុំមានចំពោះអ្នកគ្រប់គ្នា។ តម្លាភាព ភាពច្បាស់លាស់ នោះជារបៀបដែលខ្ញុំទំនាក់ទំនង ជាមួយកីឡាកររបស់ខ្ញុំ”៕

Previous articleលោក Diego Simeone ប្រាប់ក្លឹបក្លឹប AT ធ្វើរឿងនេះ ក្រោយការផ្ទេរ Gallagher ជាប់គាំង
Next articleCity កំណត់ពេលអោយលោក Pep Guardiola ឆ្លើយអំពីការសម្រេចចិត្តរបស់ខ្លួន