បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United បាននឹងកំពុងធ្វើការលើសំណើរខ្ចីជើងកីឡាករ Manuel Ugarte ពីក្លឹប Paris Saint-Germain ជាមួយនឹងជម្រើសទិញផ្តាច់។
ការចរចាកំពុងបន្តទៅលើលក្ខខណ្ឌ…. ខណៈលោក Jorge Mendes ដែលជាភ្នាក់ងាររបស់កីឡាករគឺជាអ្នកដឹកនាំការពិភាក្សាជាមួយនឹងក្លឹប Paris Saint-Germain។ កីឡាករ Ugarte ចង់ទៅចូលរួមជាមួយនឹងក្លឹប Manchester United ស្របពេលដែលលក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានព្រមព្រៀងគ្នារួចរាល់ហើយកាលពីខែកក្កដា៕



