បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាពេលវេលាសំខាន់របស់កីឡាករ Vitor Roque បានមកដល់ ខណៈគាត់ត្រូវតែសម្រេចចិត្តអំពីអនាគតគាត់រួមជាមួយនឹងក្រុមព្រឹក្សាភិបាលរបស់ក្លឹប Barca។
ក្លឹប Sporting ចង់ចុះហត្ថលេខាយកគាត់ជាអចិន្ត្រៃយ៍ ជាមួយនឹងកញ្ចប់ថវិកា ៣០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម។ ដោយឡែកក្លឹបReal Beits វិញចង់ធ្វើការខ្ចីជើង ដើម្បីអាចអោយគាត់ស្នាក់នៅ La Liga មួយរដូវកាលទៀត៕



