Ajax បានសាកសួរអំពីការផ្ទេរខ្សែការពារ Mason Holgate របស់ក្លឹប Everton

បរទេស៖ ក្លឹប Ajax ត្រូវបានគេរាយការណ៍ថាមានចំណាប់អារម្មណ៍ក្នុងការទិញយកខ្សែការពារ Mason Holgate របស់ក្លឹប Everton ។ យោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹបនៅហូឡង់បានធ្វើការសាកសួរអំពីកីឡាករវ័យ ២៧ឆ្នាំ ដែលទំនងជាចង់ចាកចេញពី Goodison Park ។

អនាគតរបស់កីឡាករ Holgate នៅក្លឹប Everton ហាក់បីដូចជាមិនច្បាស់លាស់ ខណៈដែលគាត់បានលេងត្រឹមតែ ៥នាទីប៉ុណ្ណោះក្នុងការប្រកួតថ្ងៃបើកឆាករបស់ក្លឹបជាមួយ Brighton & Hove Albion ។ ជាមួយនឹងកុងត្រារបស់គាត់នៅសល់តែមួយឆ្នាំប៉ុណ្ណោះ ក្លឹប Everton ចង់ចរចារផ្ទេរគាត់នៅរដូវក្តៅនេះ។ ក្លឹបចង់ធានាទទួលបាននៅតម្លៃខ្លួន Holgate ដោយមិនចង់បាត់បង់គាត់ដោយគ្មានទទេរ នៅពេលដែលកុងត្រារបស់គាត់ផុតនៅឆ្នាំក្រោយ៕

Previous articleBarcelona ចុះចាញ់ក្នុងការផ្ទេរយកកីឡាករ Joao Cancelo
Next articleក្លឹប Arsenal ត្រលប់មកប្រជែងក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Victor Osimhen