កីឡាករ Bobby Clark​ នឹងទៅចូលរួមជាមួយក្លឹប Red Bull Salzburg

បរទេស៖ ក្លឹប Red Bull Salzburg បានចុះហត្ថលេខាលើកីឡាករវ័យជំទង់ Bobby Clark ពីក្លឹប Liverpool ក្នុងតម្លៃ ១០លានផោន។ អតីតយុវជនរបស់សាលាបាល់ទាត់ Newcastle កីឡាករ Clark បាន​បង្កើត​ភាព​ជោគជ័យ​របស់​គាត់​កាល​ពី​រដូវ​កាល​មុន ហើយក៏ជួបនៅបញ្ហារបួស។ គាត់​បាន​ចូល​រួម​ក្នុង​ការ​ទទួល​ជ័យ​ជម្នះ​វគ្គ​ផ្តាច់​ព្រ័ត្រ Carabao Cup នៅ Wembley។ ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ ១៩ឆ្នាំរូបនេះនឹងត្រូវផ្ទេរទៅកាន់ប្រទេសអូទ្រីសបន្ទាប់ពីការដាក់សំណើរលើកទី៣ ត្រូវបានទទួលយកដោយក្លឹប Liverpool។

នៅក្នុងកិច្ចព្រមព្រៀងនេះ Liverpool នឹងមានសិទ្ធិផ្គូផ្គង ដែលមានន័យថាពួកគេអាចផ្តល់នៅតម្លៃស្នើរសម្រាប់ការដេញថ្លៃនាពេលអនាគតរបស់គាត់ ពីលើលក្ខខណ្ឌលក់នាពេលអនាគតចំនួន ១៧.៥%៕

Previous articleក្លឹប Man Utd ដាក់សំណើរផ្ទេរយកកីឡាកររបស់ក្លឹប Atalanta
Next articleក្លឹបនៅ Premier League ចង់នាំយកកីឡាករ Christensen មកកាន់អង់គ្លេសវិញ