ក្លឹបនៅ Premier League ចង់នាំយកកីឡាករ Christensen មកកាន់អង់គ្លេសវិញ

បរទេស៖ ដោយសារតែបញ្ហាសេដ្ឋកិច្ចរបស់ក្លឹប Barcelona ហាក់បីដូចជាមិនចេះចប់ទេ ហើយក្លឹបនៅកាតាឡានគ្រោងនឹងអនុញ្ញាតឱ្យ Ilkay Gundogan ចាកចេញពីក្លឹបដើម្បីសម្រួលដល់ការចំណាយលើប្រាក់ឈ្នួលរបស់ពួកគេ សម្រាប់ការចុះឈ្មោះកីឡាករចំណូលថ្មី Dani Olmo ។ ការចាកចេញរបស់អតីតកីឡាករសញ្ជាតិអាឡឺម៉ង់ ត្រូវបានគេរាយការណ៍ថាមិនគ្រប់គ្រាន់សម្រាប់ក្លឹប ហើយម្ចាស់ជើងឯក Champions League ប្រាំសម័យឥឡូវត្រៀមខ្លួនលក់ Christensen នៅរដូវក្តៅនេះម្នាក់ទៀត។

Ilkay Gundogan Barcelona

នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាកីឡាករ Christensen ឥឡូវនេះកំពុងត្រូវបានក្លឹប Newcastle United កំណត់គោលដៅលើការផ្ទេរនារដូវក្តៅ ខណៈដែលលោក Eddie Howe សម្លឹងរកការបន្ថែមខ្សែការពារកណ្តាលទៅកាន់ក្រុមរបស់គាត់ មុនពេលចុងបញ្ចប់នៃទីផ្សារដោះដូរកីឡាករ។ ក្លឹបសារិកាព្រៃបានចាប់អារម្មណ៍លើខ្សែការពារ Marc Guehi របស់ក្លឹប Crystal Palace ប៉ុន្តែការដាក់សំណើរ ៤ដងរបស់កក្លឹបត្រូវបានច្រានចោល។ ជាមួយនឹងទីផ្សារដោះដូរកីឡាករខិតជិតមកដល់ ពេលនេះ Newcastle កំពុងសម្លឹងមើលជម្រើសផ្សេងទៀតរួមទាំង Christensen ផងដែរ។

Thiago Hansi Flick

កីឡាករ Christensen គឺជាផ្នែកដ៏សំខាន់នៃក្លឹប Barcelona ក្រោមការដឹកនាំរបស់លោក Xavi Hernandez ចាប់តាំងពីការផ្ទេររបស់គាត់ទៅកាន់ Camp Nou ក្នុងឆ្នាំ២០២២ ខណៈដែលកីឡាករវ័យ ២៨ឆ្នាំរូបនេះបានជំនួសតំណែងខ្សែការពារឆ្វេង ហើយបានក្លាយជាចំណែកដ៏សំខាន់មួយសម្រាប់ក្រុម។ ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាអ្វីដែលស្ថិនក្រោមការដឹកនាំរបស់លោក Hansi Flick នោះទេ ដោយគាត់ផ្តោតទៅលើយុវជនដូចជា Marc Bernal និង Marc Casado ជាខ្សែបម្រើការពារ ហើយក៏មាន Eric Garcia, Pau Cubarsi, Ronald Araujo និង Jules Kounde ដើម្បីមកបំពេញតំបន់ការពារកណ្តាលរបស់ក្រុមឈុតធំ។

ប្រសិនបើ Newcastle ផ្តោតលើការចុះហត្ថលេខាលើ Christensen នៅរដូវក្តៅនេះ នោះពួកគេមិនត្រូវការចំណាយពេលច្រើនសម្រាប់ធ្វើការសម្រេចចិត្តនោះទេ ខណៈទីផ្សារដោះដូរនឹងបិទនៅពេលជាងមួយសប្តាហ៍ទៀត។ លោក Howe និងក្រុមការងាររបស់គាត់អាចនឹងបោះបង់ការផ្ទេរយកកីឡាករ Guehi របស់ក្លឹប Crystal ដោយមកផ្តោតលើការផ្ទេរ Christensen វិញ៕

Previous articleកីឡាករ Bobby Clark​ នឹងទៅចូលរួមជាមួយក្លឹប Red Bull Salzburg
Next articleArsenal គ្រោងដាក់សំណើរជាសាច់ប្រាក់ និងថែមកីឡាករម្នាក់សម្រាប់ការផ្ទេរយក Lookman