Everton បើកការចរចាជាមួយ Newcastle សម្រាប់ការផ្ទេរ Trippier

បរទេស៖ Trippier គឺជាខ្សែការពារស្តាំជម្រើសដំបូងរបស់ក្លឹប Newcastle United ចាប់តាំងពីការផ្ទេររបស់គាត់មកកាន់ Premier League ពីក្លឹប Atletico Madrid ក្នុងខែមករា ឆ្នាំ២០២២។ ទោះជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិអង់គ្លេសរូបនេះមិនស្ថិតនៅក្នុងផែនការរបស់លោក Eddie Howe សម្រាប់រដូវកាលខាងមុខនេះទេ ដោយកីឡាករ Tino Livramento ទំនងជានឹងមកជំនួសកន្លែងរបស់គាត់សម្រាប់ក្រុមសារិកាព្រៃ។

Newcastle United v Girona - Pre-Season Friendly

នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាកីឡាករ Trippier ចង់ចាកចេញពីក្លឹបសារិកាព្រៃ នៅរដូវក្តៅនេះ ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ Saudi Pro League ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍បានបង្ហាញថាក្លឹប Everton ត្រៀមខ្លួនរួចរាល់ហើយក្នុងការចុះហត្ថលេខាលើខ្សែការពារវ័យ ៣៣ឆ្នាំរូបនេះក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅរដូវក្តៅនេះ ជាមួយនឹងថ្ងៃផុតកំណត់នៃទីផ្សាដោះដូរកីឡាករកាន់តែខិតជិតមកដល់។ ក្លឹប Everton បានធ្វើការពិភាក្សាជំហ៊ានដំបូងជាមួយនឹងក្លឹប Newcastle សម្រាប់ការផ្ទេរមួយនេះហើយ។

Sean Dyche Everton 2024-25

ក្លឹប Everton កំពុងសម្លឹងមើលការពង្រឹងតំបន់ការពាររបស់ពួកគេនៅរដូវក្តៅនេះ ហើយគ្រូបង្វឹកលោក Sean Dyche ត្រូវបានគេនិយាយថាជាអ្នកគាំទ្ររបស់កីឡាករ Trippier ។ អ្នកទាំងពីរបានធ្វើការជាមួយគ្នានៅចន្លោះឆ្នាំ២០១២ និង ២០១៥ នៅក្លឹប Burnley មុនពេលដែលខ្សែការពាររូបនេះចាកចេញពីក្លឹបទៅក្លឹប Tottenham Hotspur ។

ការជម្រុញរបស់កីឡាករ Trippier ក្នុងការចាកចេញពី Newcastle មានភាពយឺតណាស់នៅក្នុងទីផ្សារដោះដូររដូវក្តៅនេះ ហើយដូច្នេះភាគីពាក់ព័ន្ធទាំងអស់នឹងត្រូវធ្វើការយ៉ាងឆាប់រហ័សដើម្បីធ្វើកិច្ចព្រមព្រៀងជាមួយនឹងកាលបរិច្ឆេទបិទទីផ្សារដោះដូរគីនៅម៉ោង ១១យប់ថ្ងៃទី៣០ ខែសីហា៕

Previous articleArsenal គ្រោងដាក់សំណើរជាសាច់ប្រាក់ និងថែមកីឡាករម្នាក់សម្រាប់ការផ្ទេរយក Lookman
Next articleTen Hag និយាយអំពីឪកាសដែល Sancho អាចមកចូលរួមជាមួយក្រុមវិញ