Alisson ប្រាប់ពីមូលហេតុដែលគាត់បដិសេធលុយយ៉ាងច្រើន និងបន្តស្នាក់នៅ Anfield

បរទេស៖ អ្នកចាំទីសញ្ជាតិប្រេស៊ីលបានសារភាពថាគាត់បានទទួលការផ្តល់ជូនដ៏ច្រើនពី Saudi Pro League នៅចុងបញ្ចប់នៃរដូវកាល ២០២៣-២៤ ប៉ុន្តែគាត់បានសម្រេចចិត្តស្នាក់នៅ Anfield និងគោរពកិច្ចសន្យាដែលមានស្រាប់របស់គាត់ដែលមានរហូតដល់ឆ្នាំ ២០២៧។ កីឡាករ Alisson និង Mohamed Salah គឺ មានទំនាក់ទំនងជាមួយការផ្ទេរទៅកាន់មជ្ឈិមបូព៌ាក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅដែលកំពុងបន្ត ទោះជាយ៉ាងណាក៏ដោយ កីឡាករទាំងពីរបានច្រានចោលនៅសំណើរនេះ។

Liverpool FC v West Ham United - Premier League

កីឡាករវ័យ ៣១ឆ្នាំរូបនេះក៏បានបញ្ជាក់ផងដែរថា ដំបូងឡើយគាត់ត្រូវបានគេល្បួងឱ្យផ្ទេរទៅកាន់អារ៉ាប៊ីសាអូឌីត បន្ទាប់ពីបានឃើញចំនួនលុយដែលមិត្តរួមការងាររកបាន ប៉ុន្តែនៅទីបំផុតគាត់បានសម្រេចចិត្តស្នាក់នៅបន្តជាមួយហង្សក្រហម ព្រោះគាត់មានអារម្មណ៍ថា នេះមិនមែនជាពេលវេលាត្រឹមត្រូវក្នុងការចាកចេញពីតំបន់អឺរ៉ុប។

ថ្លែងទៅកាន់កាសែត The Telegraph កីឡាករសញ្ជាតិប្រេស៊ីលបាននិយាយថា៖ “ខ្ញុំមានកិច្ចសន្យាមួយ ហើយខ្ញុំចង់គោរពកិច្ចសន្យារបស់ខ្ញុំ ហើយបញ្ចប់កិច្ចសន្យារបស់ខ្ញុំនៅទីនេះ ឬធ្វើកិច្ចសន្យាថ្មី។ ខ្ញុំពិតជាសប្បាយចិត្តនៅទីនេះ គ្រួសាររបស់ខ្ញុំរីករាយ។ ខ្ញុំមិនដែលឈានដល់ចំណុចនោះទេ ដែលខ្ញុំត្រូវនិយាយអំពីប្រាក់ឈ្នួល និងរឿងបែបនេះ [ជាមួយអារ៉ាប៊ីសាអូឌីត]។ វាគ្រាន់តែជាការចាប់អារម្មណ៍ប៉ុណ្ណោះ។ ប៉ុន្តែនៅពេលដែលអ្នកឮអំពីប្រាក់ដែលកីឡាករផ្សេងទទួលបាន គឺធ្វើអោយអ្នកមានចំណាក់អារម្មណ៍។ វាជារឿងធម្មតា”។

“នៅចុងបញ្ចប់ អ្នកលេងបាល់ទាត់ដោយក្តីស្រឡាញ់។ វាជារឿងដែលអ្នកចូលចិត្តធ្វើ ប៉ុន្តែវាជាអាជីពរបស់យើង ហើយយើងចង់ប្រើពេលវេលាដើម្បីធ្វើវាអោយបានច្រើន។ ខ្ញុំគិតថាខ្ញុំបើកចំហ ចំពោះរឿងផ្ទាល់ខ្លួន ប៉ុន្តែមិនមែនពេលនេះទេ។ ឥលូវនេះមិនមែនជាពេលត្រឹមត្រូវ។ ខ្ញុំពិតជាផ្តោតលើអ្វីដែលយើងមាននៅទីនេះនៅ Liverpool ហើយខណៈពេលដែលខ្ញុំនៅមានកុងត្រានៅទីនេះ ខ្ញុំនឹងផ្តោតលើក្លឹប។ ប្រសិនជាមានការចាប់អារម្មណ៍ពីក្លឹបដើម្បីធ្វើការចរចាជាមួយខ្ញុំ នោះ​វា​នឹង​ក្លាយ​ជា​ការ​សន្ទនា​ផ្សេង​គ្នា​នៅ​ពេល​នេះ។ នៅពេលនេះ នៅក្នុងទីផ្សារដោះដូរនេះ ខ្ញុំ​ផ្តោត​លើ​ការងារ​របស់​ខ្ញុំ​នៅ​ទីនេះ ហើយជីវិតរបស់ខ្ញុំគឺនៅ Liverpool”។

គាត់បានបន្ថែមថា៖ “ខ្ញុំមិនដែលគិតអំពីការចាកចេញទេ។ ខ្ញុំតែងតែសម្រេចចិត្តស្នាក់នៅបន្ត។ ដូចដែលខ្ញុំបាននិយាយពីមុនមក ខ្ញុំមានពេលពីរឆ្នាំបូកថែមមួយឆ្នាំទៀត ដែលជាជម្រើសរបស់ក្លឹប ដើម្បីបន្តនៅទីនេះនៅ Liverpool។ ដូច្នេះខ្ញុំនឹងមិនចាកចេញទេ ហើយខ្ញុំមិនដែលគិតអំពីរឿងនោះទេ។ នៅពេលដែលមានការចាប់អារម្មណ៍ពីអារ៉ាប៊ីសាអូឌីតមក ខ្ញុំមិនអាចបដិសេធលើរឿងធំបានទេ”។

“ប៉ុន្តែការសម្រេចចិត្តរបស់ខ្ញុំគឺតែងតែបន្ត និងផ្តោតលើអ្វីដែលយើងអាចសម្រេចបាន ការចាប់ផ្តើមថ្មីនេះ ហើយខ្ញុំរំភើបអំពីរឿងនេះ។ ពួកយើងបានចាប់ផ្តើមជាមួយនឹងថាមពលថ្មី ហើយសម្លឹងរកមើលអ្វីដែលអាចនាំយកមកនៅរដូវកាលនេះសម្រាប់ពួកយើង”។

Ipswich Town FC v Liverpool FC - Premier League

បន្ទាប់ពីចាប់ផ្តើមឈ្នះក្នុងយុទ្ធនាការ Premier League របស់ពួកគេកាលពីសប្តាហ៍មុន ហង្សក្រហមនឹងត្រលប់មកវិញនៅថ្ងៃអាទិត្យ នៅពេលពួកគេប៉ះ Brentford នៅ Anfield ៕

Previous articleព្រោះតែរឿងនេះ ធ្វើអោយ Vinicius ពន្យាពេលសម្រេចចិត្តលើការបន្តកុងត្រាថ្មីជាមួយ Real
Next articleCEO ក្លឹប Atalanta និយាយអំពីស្ថានភាពរបស់កីឡាករ Teun Koopmeiners