បរទេស៖ កីឡាករ Vinicius បានក្លាយជាប្រធានបទដែលចាប់អារម្មណ៍មួយសម្រាប់សំណើរដែលមានតម្លៃ ៣៥០លានអឺរ៉ូពីក្លឹបនៅ Saudi Pro League ដែលមិនត្រូវបានបដិសេធភ្លាមៗដោយកីឡាករវ័យ ២៤ឆ្នាំ បានបង្កឱ្យមានការព្រួយបារម្ភពីសំណាក់ថ្នាក់ដឹកនាំនៅ Santiago Bernabeu ។ កីឡាករសញ្ជាតិប្រេស៊ីលបានរីករាយនៅក្នុងរដូវកាល២០២៣-២៤ ដែលធ្វើអោយគាត់ឈ្នះពានរង្វាន់ Ballon d’Or។
អ្នកតំណាងរបស់កីឡាករ Vinicius បានប្រាប់ក្លឹប Real Madrid ថាគាត់មិនទាន់រួចរាល់ក្នុងការបន្តកិច្ចសន្យាថ្មី ខណៈកុងត្រាបច្ចុប្បន្ននឹងផុតនៅឆ្នាំ២០២៧ ដោយគាត់ត្រូវការពេលវេលាក្នុងការសម្រេចចិត្តអំពីអនាគតគាត់។ នេះបើយោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថាខ្សែបម្រើស្លាបនឹងរង់ចាំរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ មុនពេលធ្វើការសម្រេចចិត្តបន្តកុងត្រាថ្មី ឫមួយទទួលយកនៅសំណើរពីក្លឹបអារ៉ាប៊ីសាអូឌីត ដែលធ្វើអោយគាត់ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅលើពិភពលោក។
ផែនការរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត គឺនាំយកកីឡាករ Vinicius មកលេងអោយក្លឹប Al-Ahli ដែលក្លឹបបានបញ្ចប់ចំណាក់ថ្នាក់លេខ ៣ ក្នុង Saudi Pro League កាលពីរដូវកាលមុន។ គាត់ក៏នឹងក្លាយជាឯកអគ្គរដ្ឋទូតសម្រាប់ប្រទេសមុនការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣៤។
ខណៈពេលដែលលក្ខខណ្ឌនៃការចាកចេញរបស់កីឡាករ Vinicius គឺមានតម្លៃប្រមាណ ១០០០លានអឺរ៉ូ ហើយមើលទៅក្លឹប Real Madrid នឹងមានឆន្ទៈក្នុងការចរចាបញ្ចុះតម្លៃក្នុងឆ្នាំ២០២៥៕