បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Hannibal Mejbri បានបញ្ចប់ការធ្វើតេស្តសុខភាពនៅ Burnley នៅថ្ងៃនេះ ហើយនឹងចូលរួមជាមួយក្លឹបក្នុងកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ជំនួសឱ្យការខ្ចីជើងជាមួយនឹងកាតព្វកិច្ចទិញផ្តាច់។
Man United បានស្នើសុំការផ្លាស់ប្តូរ ដោយសារតែប្រមូលប្រាក់ ហើយកិច្ចព្រមព្រៀងក៏នឹងរួមបញ្ចូលនៅលក្ខខណ្ឌលក់នាពេលអនាគត៕