Al Nassr កំពុងនាំមុខក្នុងការប្រជែងយកខ្សែការពារ Milan Skriniar

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Al Nassr បានដាក់សំណើរផ្ទេរយកខ្សែការពារ Milan Skriniar ។ កីឡាករ Milan Skriniar នឹងចាកចេញពីក្លឹប PSG ហើយក្លឹប Al Nassr កំពុងនាំមុខក្នុងការប្រជែងមួយនេះ។

ទោះបីជាមានការបញ្ចុះបញ្ចូលអំពីក្លឹបនៅអ៊ីតាលីចំពោះការខ្ចីជើង ក៏ក្លឹប PSG ចាប់អារម្មណ៍សំណើរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីតជាង ខណៈវាជាសំណើរផ្ទេរអចិន្ត្រៃយ៍។ ប្រសិនជាការផ្ទេរមានការព្រមព្រៀងគ្នារវាង Milan Skriniar និងក្លឹប Al Nassr នោះក្លឹប PSG នឹងផ្តល់ភ្លើងខៀវសម្រាប់ការផ្ទេរមួយនេះ៕

Previous articleឯកឧត្តម វ៉ាត់ ចំរើន ៖ យុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី ជាការបង្កើនស្មារតីរបស់យុទ្ធគុនទាំងអស់ មិនផ្តោតលើលាភសក្ការៈជាធំទេ
Next articleLiverpool បានធ្វើការទំនាក់ទំនងទៅកាន់កីឡាកររបស់ Juventus ម្នាក់