Arsenal ចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធរបស់ក្លឹប Brighton

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Arsenal បានរាយការណ៍អំពីការសម្លឹងឃើញការផ្ទេរខ្សែប្រយុទ្ធ Evan Ferguson របស់ក្លឹប Brighton ហើយចង់ចុះហត្ថលេខាយកកីឡាករវ័យក្មេងរូបនេះមុនទីផ្សារដោះដូរកីឡាកររដូវក្តៅបានបិទ។

ក្លឹប Brighton បានតាមទាមទារតម្លៃផ្ទេរខ្សែប្រយុទ្ធរូបនេះប្រមាណ ៧០លានផោន ហើយកីឡាកររូបនេះក៏ធ្លាប់ទទួលបានការចាប់អារម្មណ៍ពីក្លឹប Manchester City ដូចគ្នា។ ប្រភពដដែលបានបន្ថែមទៀតថាក្លឹបទាំង២ អាចនឹងពិចារណាក្នុងការខ្ចីជើងនៅពេលនេះ ជាមួយលក្ខខណ្ឌទិញនៅរដូវកាលក្រោយ៕

Previous articleComan ចង់ចាកចេញពី Bayern ខណៈមានក្លឹបធំៗជាច្រើនចង់បានគាត់
Next articleAlonso ចង់ខ្ចីជើងខ្សែបម្រើវ័យក្មេងរបស់ក្លឹប Liverpool