បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Independent បានអោយដឹងថាក្លឹប Arsenal ចង់ចុះហត្ថលេខាលើ Kingsley Coman ឬ Raheem Sterling ប៉ុន្តែក្លឹបនៅទីក្រុងឡុងដ៍បានសម្រេចចិត្តបញ្ឈប់ការចង់បានពួកគេហើយ។
កីឡាករ Coman ចង់បន្តនៅ Bayern ខណៈពេលដែលក្រុមកាំភ្លើងធំជឿជាក់ថាមិនមានពេលច្រើនទេក្នុងការបញ្ចប់ការចុះហត្ថលេខាលើ Sterling ។ ពួកគេមិនចង់ធ្វើការផ្ទេរដែលមានការរារាំង ហើយប្រាក់ឈ្នួល ៣៥ម៉ឺនផោនក្នុងមួយសប្តាហ៍ជាបញ្ហាសំខាន់ផងដែរ។ មានការពិភាក្សាអំពីការខ្ចីជើង ប៉ុន្តែវាហាក់ដូចជាមិនដំណើរការនោះទេ៕