Man City ត្រៀមចាយលុយ ៣០០លានផោននៅឆ្នាំក្រោយ ប្រសិនជាលោក Pep Guardiola ចាកចេញមែន

បរទេស៖ មានការជឿជាក់កាន់តែខ្លាំងឡើងថាលោក Guardiola នឹងចាកចេញពីក្លឹបនៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ ខណៈពេលដែលម្ចាស់ជើងឯក Premier League នៅតែចង់អោយគាត់បន្តកុងត្រាថ្មី ហើយត្រូវបានគេរាយការណ៍ថាបានសុំអោយគាត់ផ្តល់ចម្លើយនៅបុណ្យណូអែល។

FBL-ENG-PR-WEST HAM-MAN CITY

នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាអត្ថប្រយោជន៍ដែលបានមកពីភាពជោគជ័យមិនគួរឱ្យជឿរបស់លោក Guardiola ក្នុងរយៈពេលប្រាំបីឆ្នាំរបស់គាត់នៅ City អាចនឹងត្រូវបានក្លឹបមួយនេះយកមកប្រើប្រាស់សម្រាប់ទីផ្សារដោះដូរនាឆ្នាំក្រោយ។ ពួកគេបានរកប្រាក់ចំណេញយ៉ាងច្រើននៅក្នុងទីផ្សារផ្ទេរនាពេលថ្មីៗនេះ ដោយទទួលបាន ១៤០លានផោន ដែលវាច្រើនជាងអ្វីដែលពួកគេចំណាយសម្រាប់ទីផ្សារដោះដូរនាពេលថ្មីនេះ។ ពួកគេស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុដ៏ល្អទាក់ទងនឹងច្បាប់ហិរញ្ញវត្ថុរបស់ UEFA ដោយសារតែប្រាក់ចំណេញពីការលក់កីឡាករ និងប្រាក់ចំណូលពីពាណិជ្ជកម្មរបស់ពួកគេ។

ក៏ដូចជាការចាកចេញដែលអាចកើតមានរបស់លោក Guardiola ប្រធានក្លឹប Man City ក៏ត្រូវប្រឈមមុខនឹងករណីនៃការចោទប្រកាន់ចំនួន ១១៥ពីបទរំលោភលើបទប្បញ្ញត្តិហិរញ្ញវត្ថុរបស់ Premier League ដែលត្រូវបានឆ្លើយតបជាមួយនឹងការអំពាវនាវឱ្យក្លឹបត្រូវបានកាត់ចោល ឬផ្តល់ការកាត់ពិន្ទុយ៉ាងច្រើន។

Erling Haaland Bernardo Silva Manchester City 2024-25

ទោះបីជាសំណុំរឿងហិរញ្ញវត្ថុរបស់ក្លឹបនៅតែបន្តកើតមាន ដោយឡែកលោក Guardiola នឹងសង្ឃឹមថានឹងដឹកនាំក្រុមរបស់គាត់ឱ្យឈ្នះពាន Premier League មួយផ្សេងទៀត។ ពួក​គេ​នឹង​ត្រូវជួបប្រកូតជាមួយនឹងក្លឹប Brentford នៅថ្ងៃទី១៤ ខែកញ្ញាខាងមុខ៕

Previous articleBarcelona បង្ហើបឈ្មោះកីឡាករ ២រូប ដែលក្លឹបនឹងនាំយកមកនៅរដូវក្តៅក្រោយ
Next articleAston Villa ចាប់អារម្មណ៍ចង់បានកីឡាករ Brentford ម្នាក់សម្រាប់ខែមករា