នាយកផ្នែកកីឡារបស់ក្លឹប Bayern Munich បង្ហើបនៅគម្រោងមួយសម្រាប់កីឡាករ Jamal Musiala

បរទេស៖ នាយកផ្នែកកីឡារបស់ក្លឹប Bayern Munich លោក Max Eberl បានបើកចំហរអំពីអនាគតរបស់ Jamal Musiala នៅក្លឹបដែលគ្រោងនឹងចាប់ផ្តើមការពិភាក្សាជាមួយកីឡាករលើកិច្ចសន្យាថ្មី។

លោក Eberl បាននិយាយប្រាប់ BILD ថា៖ “ការពិភាក្សាជាមួយ Jamal Musiala នឹងធ្វើឡើងដើម្បីទទួលបានកិច្ចព្រមព្រៀងថ្មីមួយ។ គាត់គួរតែក្លាយជាកីឡាករសំខាន់ម្នាក់របស់ក្លឹប Bayern នៅពេលអនាគត។ Jamal គឺជាកីឡាករដ៏ល្អម្នាក់ ហើយមានចំនួនតិចតួច។ ការធ្វើដំណើររបស់គាត់នៅ FC Bayern គឺនៅវែងឆ្ងាយណាស់។ គាត់ចង់ឈ្នះពាន”៕

Previous articleReal Madrid ចាប់អារម្មណ៍អ្នកចាំទីម្នាក់នៅក្លឹបក្នុងលីគ Serie A
Next articleលោក Pep Guardiola បានបញ្ជាក់អំពីគម្រោងមួយរបស់ក្លឹបសម្រាប់ទីផ្សារខែមករា