Newcastle កំពុងចាប់អារម្មណ៍ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹប Nordsjaelland

បរទេស៖ យុវវ័យន័រវេស Sindre Walle Egeli កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លឹប Premier League មួយចំនួន បន្ទាប់ពីការចាប់ផ្តើមដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់ក្នុងរដូវកាល ២០២៤/២៥ ។ នេះបើយោងតាមការចេញផ្សាយរបស់ HITC បានអោយដឹងថាក្លឹប Newcastle United រួមជាមួយនឹងក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ដូចជា West Ham, Brentford និង Crystal Palace សុទ្ធតែបានតាមមើលខ្សែប្រយុទ្ធដែលមានទេពកោសល្យម្នាក់នេះ។

NorwayFoot on X: "Sindre Walle Egeli (17) last 8 matches for Norway u19:  🇬🇮: ⚽️⚽️ 🇱🇻: ⚽️ 🇭🇺: ⚽️ 🇩🇪: ❌ 🇩🇪: ⚽️ 🇲🇪: 🅰️🅰️ 🇧🇦: 🅰️⚽️  🇮🇱: ⚽️⚽️ Incredible end product on this guy playing with players older  than himself ...

កីឡាករ Egeli ដែល​មាន​អាយុ ១៨ឆ្នាំ​ក្នុង​ខែ​មិថុនា​បាន​បង្កើតកេរ្តិ៍​ឈ្មោះ​យ៉ាង​ឆាប់​រហ័ស​សម្រាប់​ខ្លួន​គាត់​។ ខ្សែប្រយុទ្ធដែលប្រើជើងឆ្វេងរូបនេះ ចូលចេញលេងនៅខាងស្តាំ បានបង្ហាញអំពីជំនាញ និងភាព​ច្នៃ​ប្រឌិត​របស់​គាត់។ នៅក្នុងការបង្ហាញខ្លួន៤ដងចុងក្រោយរបស់គាត់សម្រាប់ក្លឹប Nordsjaelland គាត់បានស៊ុតបញ្ចូលទីបាន ៣គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានម្តង ហើយបានបង្ហាញខ្លួនលើកដំបូងសម្រាប់ Norway ក្នុងការប្រកួតជាមួយនឹងកាហ្សាក់ស្ថាន៕

Previous articleKimmich នឹងទៅចូលរួមជាមួយក្លឹបយក្សនៅអេស្ប៉ាញ ដោយគ្មានតម្លៃខ្លួននៅឆ្នាំក្រោយ
Next articleNewcastle នៅតែចិញ្ចឹមចិត្តចង់បានកីឡាករម្នាក់របស់ Crystal ដដែរ