បរទេស៖ ក្រោយការស៊ើបអង្កេតដ៏យូរ ក្លឹបយក្សនៅអង់គ្លេសត្រូវបានចោទប្រកាន់ពីបទមជ្ឈិមរូបិយវត្ថុ កាលពីដើមឆ្នាំ២០២៣។ ការចោទប្រកាន់ប្រឆាំងនឹងពួកគេ មានតាំងពីឆ្នាំ២០០៩ ក្រោយការមកកាន់កាប់ក្លឹបពី Sheikh Mansour។
ក្លឹប City ត្រូវបានចោទប្រកាន់ពីបទខកខានមិនបានផ្តល់ព័ត៌មានត្រឹមត្រូវទាក់ទងនឹងហិរញ្ញវត្ថុរួមរបស់ពួកគេ ក៏ដូចជាការទូទាត់របស់កីឡាករ និងអ្នកគ្រប់គ្រង។ អ្នកដែលនៅកីឡដ្ឋាន Etihad ដែលជាអ្នកបង្កើតប្រវត្តិសាស្ត្រកាលពីរដូវកាលមុន នៅពេលទទួលបានពានកំពូលជាលើកទីបួនជាប់ៗគ្នានោះ បានធ្វើការបដិសេធចំពោះកំហុសណាមួយ ហើយកំពុងការពារករណីរបស់ពួកគេសម្រាប់ការស៊ើបអង្កេតឯករាជ្យមួយ។
វាត្រូវបានគេរាយការណ៍មកថា សវនាការ FFP របស់ក្រុម City នឹងធ្វើឡើងនៅខែកញ្ញា ហើយត្រូវបានបញ្ចប់នៅចុងឆ្នាំ ហើយឥឡូវនេះវាត្រូវបានគេបង្ហាញថា ដំណើរការនីតិវិធីនឹងចាប់ផ្តើមនៅថ្ងៃចន្ទ ទី១៦ ។
នៅពេលដែលភស្តុតាង និងអំណះអំណាងដែលពាក់ព័ន្ធទាំងអស់ត្រូវបានបង្ហាញ ស្តាប់ និងពិចារណា ការវិនិច្ឆ័យចុងក្រោយនឹងត្រូវបានធ្វើឡើង។ មានការពិភាក្សាអំពីការពិន័យរបស់ Man City ដោយមានការកាត់ពិន្ទុស្រដៀងគ្នានឹងក្លឹប Everton និង Nottingham Forest កាលពីរដូវកាលមុន។ ពោលគឺការដាក់ពិន័យយ៉ាងខ្លាំង ឬសូម្បីតែការទម្លាក់ចេញពី Premier League ក៏ថាបាន។
វាត្រូវបានគេណែនាំផងដែរថា Man City អាចជៀសផុតពីការពិន័យណាមួយ ខណៈដែលពួកគេបានធ្វើការតវ៉ាដើម្បីលាងឈ្មោះរបស់ខ្លួន ហើយមិនត្រូវបានធានាថារឿងមួយនេះអាចនឹងបញ្ចប់នៅចុងឆ្នាំ២០២៥នោះទេ។ ខណៈការប្តឹងតវ៉ាអាចនឹងត្រូវធ្វើឡើងរហូតដល់ឆ្នាំថ្មី ឫក៏លើសពីនេះ៕