Mario Balotelli ចេញមកបំភ្លឺជុំវិញពាក្យចចាមអារ៉ាម ដែលពាក់ព័ន្ធនឹងខ្លួន

បរទេស៖ អតីតកីឡាករជម្រើសជាតិអ៊ីតាលី Mario Balotelli បានបង្ហើបថាបច្ចុប្បន្នគាត់កំពុងថ្លឹងថ្លែងការផ្តល់ជូនជាច្រើនពីក្លឹប ខណៈដែលគាត់ស្វែងរកការផ្លាស់ប្តូរបន្ទាប់សម្រាប់អាជីពបាល់ទាត់។ ខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះមិនទាន់មានក្លឹបលេងក្រោយចាកចេញពីក្លឹបទូរគី Adana Demispor នៅរដូវក្តៅ ក្រោយគាត់បានធ្វើការស៊ុតបញ្ចូលទី ៧គ្រាប់ក្នុងការបង្ហាញខ្លួន ១៦ប្រកួតក្នុងលីកក្នុងរដូវកាលមុន។

ថ្មីៗនេះគាត់មានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរទៅកាន់ក្លឹប Corinthians នៅប្រទេសប្រេស៊ីល ហើយកីឡាករ Balotelli បានបង្ហោះនៅក្នុងបណ្តាញសង្គម Instagram ដើម្បីដោះស្រាយពាក្យចចាមអារ៉ាមដែលកំពុងបន្តនិងការរំពឹងទុកជុំវិញអនាគតរបស់គាត់។

កីឡាករ Balotelli បានបង្ហោះនៅលើ Instagram ថា៖ “ខ្ញុំបានកត់សម្គាល់ឃើញថា នាពេលថ្មីៗនេះ មានរឿងជាច្រើនដែលទាក់ទងអំពីខ្ញុំ។ រឿងតែមួយគត់ដែលខ្ញុំធ្វើគឺប្រឹងប្រែង ហ្វឹកហាត់ និងត្រៀមខ្លួនសម្រាប់កន្លែងណាដែលខ្ញុំទៅលេង។ ឆាប់ៗនេះខ្ញុំនឹងនិយាយ និងបំភ្លឺរឿងនេះ”។

“អ្វីដែលសំខាន់សម្រាប់ខ្ញុំ គឺការហ្វឹកហាត់ និងការរក្សាភាពស្ងប់ស្ងាត់។ ខ្ញុំបានទទួលសំណើជាច្រើន ហើយខ្ញុំកំពុងស្វែងរកគម្រោងដ៏ល្អបំផុតសម្រាប់ខ្ញុំ។ កាសែត ក្រុមមនុស្ស បន្តបង្កើតពាក្យចចមាអារ៉ាម… ម្តងហើយម្តងទៀត”៕

Previous articleសវនាការលើការចោទប្រកាន់ FFP ចំនួន ១១៥ករណីរបស់ Man City នឹងចាប់ផ្តើមនៅថ្ងៃចន្ទ សប្តាហ៍ក្រោយ
Next articleក្រោយបន្តកុងត្រាថ្មីជាមួយ Arsenal! លោក Mikel Arteta បានផ្ញើរសារទៅកាន់អ្នកគាំទ្រថា