Barcelona នៅបន្តការចាប់អារម្មណ៍លើខ្សែបម្រើសញ្ជាតិបែលហ្ស៊ិកម្នាក់នេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាក្លឹប Barcelona ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិបែលហ្ស៊ិក Amadou Onana ដែលកីឡាកររូបនេះបានមកចូលរួមជាមួយក្លឹប Aston Villa នៅក្នុងរដូវក្តៅនេះពីក្លឹប Everton។

ក្លឹបយក្សកាតាឡានកំពុងស្វែងរកជម្រើសខ្សែបម្រើដ៏មានគុណភាព ហើយត្រូវបានគេរាយការណ៍ថាបានរក្សាការចាប់អារម្មណ៍ទៅលើកីឡាករសញ្ជាតិបែលហ្ស៊ិកក្នុងបញ្ជីសម្រាំងរបស់ពួកគេជាមួយនឹងកីឡាករ Joshua Kimmich របស់ក្លឹប Bayern Munich ៕

Previous articleLiverpool បង្ហើបជម្រើសដែលនឹងមកជំនួសកន្លែងរបស់ Virgil van Dijk
Next articleSpurs កំពុងចាប់អារម្មណ៍អតីតខ្សែបម្រើ Man Utd ដែលកំពុងលេងនៅលីគបារាំង